ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការហាត់ប្រាណ​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់សរសៃឈាម​ក្នុង​ខួរក្បាល


មនុស្សដែល​​ហាត់​ប្រាណ​ខ្លាំង​យ៉ាង​ពេញចំនួន​ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការកើត​​ជំងឺ​ដាច់​សរសៃ​ឈាម​​ក្នុង​ខួរក្បាល​ស្ងាត់ៗ​​ ឬ​​ Silent Stroke។
មនុស្សដែល​​ហាត់​ប្រាណ​ខ្លាំង​យ៉ាង​ពេញចំនួន​ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការកើត​​ជំងឺ​ដាច់​សរសៃ​ឈាម​​ក្នុង​ខួរក្បាល​ស្ងាត់ៗ​​ ឬ​​ Silent Stroke។

ជំងឺ​ដាច់សរសៃ​ឈាម​ក្នុង​ខួរក្បាល​ស្ងាត់ៗ​(Silent Stroke)​ មិន​សម្លាប់​លោកអ្នក​ឬ​ធ្វើឲ្យ​លោកអ្នក​ពិការ​មួយចំហៀង​ខ្លួននោះ​ទេ។​ ប៉ុន្តែ​វាធ្វើ​ឲ្យខូច​ខួរ​ក្បាល។ ​ឥឡូវនេះ​ មាន​ការសិក្សា​ថ្មីមួយ​បង្ហាញថា​មនុស្ស​ចាស់​ដែល​ហាត់​ប្រាណ​ល្មមៗ​ជា​ទៀងទាត់​យ៉ាងហោច​ណាស់​អាច​ក៏​កាត់បន្ថយ​គ្រោះថ្នាក់នៃ​ការកើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ស្ងាត់ៗ។

ដូចជា​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ខ្លាំងៗ​ជាច្រើន​ទៀតដែរ​ ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ស្ងាត់ៗ​ឬ Silent Stroke ​នេះ​ កើត​មានឡើង​នៅពេល​ ណា​ មាន​ឈាមកកធ្វើឲ្យ​រាំងស្ទះ​ដំណើរ​ឈាមរត់​ មិនអាច​ឲ្យឈាម​ឡើង​ទៅ​ដល់​ខួរក្បាល​បាន។

លទ្ធផល​នេះ​អាច​មើលឃើញ​តាម​រយៈ​ម៉ាស៊ីន​កាំរស្មី​ហៅ​ MRI​ ប៉ុន្តែ​លោក​ ចូស្សួ វិល្លី (Joshua Willey)​ អ្នកស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​កូឡុមបៀ​ (Columbia University)​ និយាយថា​ ជាញឹកញាប់​ជំងឺ​(Silent Stroke)​នេះ​គ្មាន​រោគសញ្ញា​ច្បាស់​លាស់​ទេ។

«យើង​ដឹង​នូវ​លក្ខណៈ​ដែល​ប្លែកគ្នា​ទាំងនេះ​ ពីអ្វី​ដែល​យើង​ហៅថា​ដំណើរ​ដាច់​សរសៃឈាម​ដែល​បង្ហាញ​ឲ្យឃើញ​ដោយ​ពិនិត្យ​និង​ព្យាបាល​អ្នកជំងឺ​ ឬដែល​មើលឃើញ​ជាក់ស្តែង​នៅពេល​ពិនិត្យ​និង​ព្យាបាល។​ ហើយ​តាមធម្មតា​ដែល​យើង​ឃើញ​នោះ​ គឺ​កន្លែង​ដាច់​សរសៃ​នៅ​ក្នុង​ខួរក្បាល​ ដែល​ធម្មតា​ជា​កន្លែង​តូចៗ​ មាន​ទំហំ​ក្នុងខ្នាត​មីលីម៉ែត្រ​ ហើយ​ធម្មតា​កន្លែង​ដែល​ដាច់​សរសៃ​នោះ​នៅ​ខាងក្នុង​ដ៏ជ្រៅ​នៃ​ខួរក្បាល»។

ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ស្ងាត់ៗ​ អាចឲ្យ​អ្នកជំងឺ​មាន​គ្រោះថ្នាក់​ទៅ​អនាគត​ រួមមាន​ការដួល​ និង​ការវង្វេង​ស្មារតី។

លោក​ វិល្លី​ និង​សហសេវិក​របស់​លោក​បាន​សិក្សា​ពី​ឥទ្ធិពល​នៃ​ការហាត់​ប្រាណ​ល្មមៗ​ ទៅលើ​ឱកាស​នៃ​ការរង​នឹង​ការឈឺចាប់​ដោយ​ជំងឺ​ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ស្ងាត់ៗ។​ ក្រុម​អ្នកស្រាវជ្រាវ​បាន​សម្ភាស​មនុស្សចាស់​ប្រមាណមួយពាន់​ពីររយ​នាក់​អំពី​ទម្លាប់​នៃ​ការហាត់ប្រាណ​របស់​ពួកគេ។​ ប្រហែល​៦ឆ្នាំ​ក្រោយមក​ ពួកគេ​បាន​ពិនិត្យ​ខួរក្បាល​តាមរយៈ​ម៉ាស៊ីន​ MRI។

«យើង​បាន​រកឃើញថា​មនុស្សចាស់​ណា​ដែល​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ហាត់​ប្រាណ​ខ្លាំង​យ៉ាង​ពេញចំនួន​ មានឱកាស​ទាបជាង​៤០​ភាគរយ​នៃ​ការកើត​ ជំងឺ​ដាច់សរសៃឈាម​ក្នុង​ខួរក្បាល​ស្ងាត់ៗ​ឬ​(Silent Stroke)»។

គេឃើញ​ថាមាន​ប្រសិទ្ធភាព​តិច​ ចំពោះ​បុរស​និង​ស្ត្រី​ ដែល​ហាត់ប្រាណ​តិច។​ ចំពោះ​អ្នក​នៅក្នុង​ក្រុម​ហាត់ប្រាណ​កម្លាំង​ទាបបំផុត​ ដូចជា​អ្នក​ហាត់ប្រាណដើរ​ធម្មតា​នោះ​ មិនបាន​ប្រសើរ​អ្វី​ជាង​អ្នក​ដែល​អត់​ហាត់ប្រាណ​សោះ​នោះទេ។

លោក​ វិល្លី​ និយាយ​ថា​ ហាត់ប្រាណ​ច្រើន​និង​ហាត់ប្រាណ​ខ្លាំង​វាប្រសើរ​ ក៏ប៉ុន្តែ​សូម្បី​តែ​ហាត់ប្រាណ​ស្រាលៗ​ដូចជា​ដើរ​ក៏មាន​ប្រយោជន៍​ដែរ​ ថ្វីត្បិតតែ​វាមិន​បង្ហាញ​ពី​ការកាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល​បែប​នេះ​ក៏ដោយ។

«យើង​មិនចង់​ឲ្យ​លទ្ធផល​របស់​យើង​ធ្វើ​ឲ្យខូច​ទឹកចិត្ត​មនុស្ស​ពីការ​ហាត់ប្រាណ​ទេ​ ពីព្រោះ​យើង​ដឹងថា​សូម្បី​តែ​សកម្មភាព​ហាត់ប្រាណ​ស្រាលៗ​ក៏មាន​ប្រសិទ្ធភាព​ការពារ​ជាច្រើន​ សម្រាប់​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗទៀត​បាន​ដែរ»។

ការសិក្សា​របស់​លោក​ វិល្លី​ អំពី​ការហាត់ប្រាណ​និង​ជំងឺ​ដាច់សរសៃឈាម​ក្នុង​ខួរក្បាល​ស្ងាត់ៗ​ មាន​ចេញផ្សាយ​នៅក្នុង​ទស្សនាវដ្តី​ប្រសាទសាស្ត្រ​ឈ្មោះ​ “Neurology” ។

ប្រែសម្រួល​ដោយ​ នុច សារីតា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG