មន្ត្រីនៃទីភ្នាក់ងារអវកាសអឺរ៉ុបនិយាយថា នៅចម្ងាយប្រមាណ៤០០លានគីឡូម៉ែត្រពីភពផែនដី យានអវកាសអឺរ៉ុបមួយគ្រឿងឈ្មោះ Philae នៃបេសកកម្ម Rosetta បានចុះចតដោយជោគជ័យនិងជាប្រវត្តិសាស្ត្រនៅលើផ្ទៃផ្កាយដុះកន្ទុយ 67P/Churyumov-Gerasimenko កាលពីថ្ងៃពុធក្នុងបេសកកម្មស្វែងយល់អំពីកំណើតនៃប្រព័ន្ធព្រះអាទិត្យ និងការកកើតជីវិតនៅលើភពផែនដី។