ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អេត្យូពី ​និងពួក​ឧទ្ទាម​ប៉ះ​ទង្គិចក្នុង​តំបន់​ប្រេង​ Ogaden


នេះ​ជា​ផែនទី​​នៃ​តំបន់​​ដែល​​មាន​​ការ​ប្រយុទ្ធគ្នា​​ដែល​​បាន​​កើត​​មាន​​ឡើង​​ដែល​​ជា​ផ្នែក​មួយ​​នៃ​​ការប្រកាស​​រួមគ្នា​​ដែល​​ចេញ​​ផ្សាយ​ដោយ​​កងទ័ព​​ឧទ្ទាម​នៅ​ថ្ងៃ​​ទី​​២ ​ខែ​​កញ្ញា​​ ឆ្នាំ​​២០១១។
នេះ​ជា​ផែនទី​​នៃ​តំបន់​​ដែល​​មាន​​ការ​ប្រយុទ្ធគ្នា​​ដែល​​បាន​​កើត​​មាន​​ឡើង​​ដែល​​ជា​ផ្នែក​មួយ​​នៃ​​ការប្រកាស​​រួមគ្នា​​ដែល​​ចេញ​​ផ្សាយ​ដោយ​​កងទ័ព​​ឧទ្ទាម​នៅ​ថ្ងៃ​​ទី​​២ ​ខែ​​កញ្ញា​​ ឆ្នាំ​​២០១១។

ប្រទេស​អេត្យូពី​និង​ពួក​ឧទ្ទាម​នៅ​ក្នុង​តំបន់​ Ogaden​ដែល​មាន​ចលាចល​បានបញ្ជាក់​ថា​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏ ​ប្រល័យនៅ​ក្នុង​សប្តាហ៍​មុននៅ​ក្នុង​តំបន់​មួយ​ដែល​នៅ​ទី​នោះ​ក្រុមហ៊ុន​ចិនមួយ​កំពុង​រុករក​ប្រេង។​លោក​Peter Heinlein​នៃ​វីអូអេ​ក្នុង​ក្រុងAddis Ababaរាយការណ៍​អំពីការ​បកស្រាយ​ពីរ​នៃ​ព្រឹត្តិការណ៍​នេះ​ដែល​ខុស​គ្នា​ស្រទ្បះ។

សេចក្តី​រាយការណ៍​ផ្តល់​ដោយ​រដ្ឋាភិបាល​អេត្យូពី​និង​ពួក​ឧទ្ទាម​នៃ​កង​កម្លាំងរំដោះ​ជាតិ​ Ogaden​ ដែល​ហៅ​កាត់​ថា​ ONLF​មិន​ល្អិតល្អន់​ទេ។

ក៏​ប៉ុន្តែ​ពួក​គេ​យល់​ស្រប​គ្នា​ថា​ការ​ប៉ះទង្គិច​គ្នា​បាន​កើត​មាន​មែន​កាល​ពី ​សប្តាហ៍​មុននៅ​ក្នុង​តំបន់​ សូម៉ាលី​នៃ​ប្រទេស​អេត្យូពី​ នៅ​ចន្លោះ​ក្រុង Jijiga​ និង​ក្រុង Degehaburឋិត​នៅ​ចម្ងាយ​១៥០​គ.ម.ខាង​ត្បូង។​តំបន់​នោះ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​៥០០​គ.ម.ខាង​កើត​ក្រុង​ Addis Ababa​ ដែល​នៅ​ទី​នោះ​ក្រុម​ហ៊ុន​ចិន​ Petro Trans​កំពុង​រុករកប្រេង។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​កងកម្លាំង ONLF​ដែល​បាន​ត្រូវ​ទទួល​តាម​ email​ កាល​ពីថ្ងៃ​សុក្រ​បាន​និយាយ​ថា​ទាហាន​២៥​នាក់​មក​ពី​កងពល​តូច​ជា​ទ័ពស្រួច​របស់​កងទ័ពជើង​គោក​អេត្យូពី​បាន​ត្រូវ​សម្លាប់​ ជា​មួយ​យុទ្ធជន​ឧទ្ទាម​មួយ​ចំនួន​តូច​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​កាល​ពី​ថ្ងៃ​អង្គារ​មុន។​សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា​កង​អង្គភាពនៃ​កងទ័ព​ជើង​គោក​បាន​អម​ដំណើរ​ក្រុម​អ្នក​រុករក​មួយ​របស់​ក្រុមហ៊ុនPetro Trans​ ហើយ​បាន​"បណ្តេញ​ក្រុម​កសិករ​ពី ​ដី​ថ្លី របស់​ពួក​គេ"​ដោយ​មាន​លេស​ថាដី​ធ្លី​ទាំង​នេះ​ឋិត​នៅ​លើ​តំបន់​មាន​ការ​រង្គើ​ផែនដី​។

Email ​របស់​កងកម្លាំង​ ONLF​បាន​ចោទ​ប្រកាន់​ថា​ពួក​កម្មករ​ចិន​បាន​នៅ​លាយទ្បំ​ជា​មួយ​កងទ័ព​ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​ ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់សិទ្ធិ​របស់​ពួក​គេ​ជា​ជន​ស៊ីវិល​គ្មាន​អាវុធ​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ក្រុង​Geneve។

លោក Shimeles Kemal អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​អេត្យូពី​បាន​ចំអក​ឱ្យ​ការ​អះអាងរបស់​កង​កម្លាំងONLF។​នៅ​ក្នុងសេចក្តី​សម្ភាសន៍​មួយ​តាម​ទូរសព្ទ​ លាក​បាន​និយាយ​ថា​ពួក​ឧទ្ទាម​បាន​វាយប្រហារ​អ្វី​ដែល​លោក​បាន​ហៅ​ថា​"ទីដៅ​ស៊ីវិល"​ក៏​ប៉ុន្តែ​បាន​ត្រូវ​រុញ​ច្រាន​ដោយ​កងជីវពល​ក្នុង​មូលដ្ឋាន​ហើយ​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ។

«នេះ​ជា​ការ​កុហក​ជា​ធម្មតា​ នេះ​ជា​ការ​ប្រឌិត​ជា​ធម្មតាដោយ​ម៉ាស៊ីន​ឃោសនា​ របស់​ ONLF។​គ្មាន​ការ​វាយ​ប្រហារ​ប្រឆាំង​នឹងពួក​ទាហាន​អេត្យូពី​ដែល​បាន​ត្រូវចោទ​ប្រកាន់ ​ថា​អម​ដំណើរ​ពួក​អ្នក​ធ្វើការឱ្យ​ក្រុមហ៊ុន​រុករក​ប្រេង​ចិន​ទេ។​អ្វី​ដែល​បាន​កើត​មាន ​ទ្បើង​នោះ​គឺ​ថា​ពួក​ឧទ្ទាម​ ONLF​មួយ​ក្រុម​បាន​ខិត​ខំ​ព្យាយាម​បើក​ការ​វាយ​ប្រហារ​មួយ​ប្រឆាំង​នឹងទីដៅ​ស៊ីវិល។​ពួក​ជីវពល​ក្នុង​មូលដ្ឋាន​បាន​ស្ទាក់​វាយ​ប្រហារ​ហើយ​បាន​បង្អាក់​ការ​វាយ​ប្រហារ​របស់​ពួក​ឧទ្ទាម​ ដែល​នាំ​ឱ្យ​ពួក​សមាជិក​ONLF១១​នាក់​ស្លាប់។​»

លោក​ Shimeles​ បាន​បញ្ជាក់​ថា​ការ​រុករក​ប្រេង​កំពុង​មាន​ការជឿនលឿន​នៅ​ក្នុង​តំបន់​នោះ​ ក៏​ប៉ុន្តែ​លោក​បាន​បដិសេធ​ថា​គ្មាន​ការ​វាយប្រហារ​លើ​ពួក​កម្មករ​ប្រេងឬ​កន្លែង​របស់​ពួក​គេ​ទេ។

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ

_______________________________________________________________-

XS
SM
MD
LG