ពិការតែកាយ តែមិនពិការចិត្ត
ក្រុមសិល្បកររបស់អង្គការ Epic Arts Cambodia បានត្រួសត្រាយផ្លូវក្នុងវិស័យសិល្ប:របាំសហសម័យនៅក្នុងប្រទេសកម្ពុជា។ ជាក្រុមតែមួយគត់ដែលមានសិល្បករសម្តែងដែលរួមបញ្ចូលទាំងជនពិការនិងជនមិនពិការ ក្រុមនេះបានផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់សមាជិករបស់ខ្លួន ក្នុងការសម្របខ្លួនទៅក្នុងសង្គមខ្មែរឡើងវិញ ជាពិសេស តាមរយ:ការសម្តែងសិល្ប:សហសម័យ។ យ៉ាងណាមិញ ពួកគេនៅតែជួបប្រទះនឹងឧបសគ្គក្នុងភាពជាសិល្បករដែលមានពិការភាព ជាពិសេសក្នុងការធ្វើដំណើរឡើងឆាកនិងទៅកាន់ទីតាំងសម្តែង ក៏ដូចជាត្រូវប្រឈមនឹងការយល់ខុសរបស់មនុស្សមួយចំនួន នៅក្នុងសហគមន៍របស់ពួកគេ។ លោក រិទ្ធី ឧត្តម នៃវីអូអេ រាយការណ៍ពីខេត្តកំពត៕