អ្នកធ្វើការក្នុងវិស័យទេសចរណ៍ក្នុងពេលជំងឺកូវីដ១៩ ជួបវិបត្តិសេដ្ឋកិច្ចនិងស្នើឲ្យរដ្ឋាភិបាលជួយ
ការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដូចជាការរឹតបន្តឹងការធ្វើដំណើរតាមយន្តហោះឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ និងការបិទសកម្មភាពក្នុងប្រទេសជាដើម បានធ្វើឲ្យមានការប៉ះពាល់ខ្លាំងទៅលើវិស័យទេសចរណ៍ ជាពិសេសអ្នកដែលធ្វើការនៅក្នុងវិស័យនេះ។ កញ្ញា ផន បុប្ផា និងអ្នកនាង ខាន់ សុគុំមនោ រាយការណ៍អំពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩មកលើអ្នកធ្វើការក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។