ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីផ្សារ​ថ្មី​កំពុង​លូតលាស់​ជាប់លេខ​ក្នុង​ចំណោម​ទំនិញ​ម៉ាក​ល្បីល្បាញ​១០០​ ក្នុង​ពិភពលោក


បុរសម្នាក់​​ឈរ​នៅក្បែរ​ស្លាកសញ្ញា​ផ្សាយ​ពាណិជ្ជកម្ម​ អាយផាដ ​(iPad) របស់​ក្រុមហ៊ុន​ អាប់ផល​ (Apple) នៅ​ទីក្រុង​ស៊ៀងហៃ​ ប្រទេស​ចិន​នៅ​ខែមករា​ ឆ្នាំ​២០១១។​
បុរសម្នាក់​​ឈរ​នៅក្បែរ​ស្លាកសញ្ញា​ផ្សាយ​ពាណិជ្ជកម្ម​ អាយផាដ ​(iPad) របស់​ក្រុមហ៊ុន​ អាប់ផល​ (Apple) នៅ​ទីក្រុង​ស៊ៀងហៃ​ ប្រទេស​ចិន​នៅ​ខែមករា​ ឆ្នាំ​២០១១។​

ក្រុម​ហ៊ុន​អាមេរិកាំង​ Apple ​ជា​ម៉ាក ​ល្បី​ល្បាញ​ខ្លាំង​នៅ​ក្នុង​ពិភព​លោក ​នេះ​បើ​យោង​ទៅ​តាម​ទិន្នន័យ​ថ្មី​បោះពុម្ភ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ។

ក្រុម​ហ៊ុន​ Apple​ ឈ្នះ​ក្រុមហ៊ុន​ Google​ ដ៏​ធំ​មហិមា​ ដែល​ ស្ថិត​នៅ​លើ​លំដាប់​ថ្នាក់​ខ្ពស់​ហើយ​យោង​ទៅ​តាម​ការ​ឲ្យ​លំដាប់​ថ្នាក់ ទី​ផ្សារ​ថ្មី​កំពុង​លូតលាស់​ ក៏​ចូល​មក​ប្រកួត​ខ្លាំង​ដែរ។

Peter​ Walshe​ នាយក​ពិភពលោក​របស់​ក្រុមហ៊ុន​ Brandz​ ដែល​ដាក់​លេខ​រៀង​ម៉ាក​ដ៏​ល្បី​ឈ្មោះ​ទាំង​ឡាយ​ក្នុង​ពិភពលោក ​។​ លោក​ថ្លែង​ប្រាប់​ វីអូអេ​ អំ​ពី​ការ​ចំរើន​លូត​លាស់​របស់​ទីផ្សារ​ថ្មី​កំពុង​លូតលាស់​ កើត​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។

«បើ​លោក​អ្នក​ក្រឡេក​មើល​ក្រោយ​ ​ពី​ ៥​ ឆ្នាំ​មុន​នៅ​ឆ្នាំ​ ២០០៦ ​នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ធ្វើ​លំដាប់​ថ្នាក់ ​គេ​ឃើញ​មាន​ ម៉ាក​ពីរ ​ប៉ុណ្ណោះ​មក​ពី​ប្រទេស​ចិន​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចាត់​ទុក​ល្បី​ ១០០​ ហើយ​ឥឡូវ​មាន​ក្រុមហ៊ុន​ ១៩​មក​ពី​ ក្រុម​ប្រទេស ​Bric​ និង​ប្រទេស​ម៉ិចស៊ីកូ​។ ​ហេតុ​ដូច្នេះ​ហើយ ​ប្រទេស​ទាំង​នោះ​មាន​លំដាប់​ថ្នាក់​ ១ភាគ៥ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចាត់​ទុក​មាន​ម៉ាក​ល្បី»។

ក្រុមហ៊ុន​ថាមពល​នៃ​ប្រទេស​ ប្រេសិល​ Petrobras ជាប់​លេខ​៦១ ក្រុម​ហ៊ុន​ឥណ្ឌា​ Icici ​Bank​ជាប់​លេខ​៥៣ ​ហើយ ​ក្រុមហ៊ុន​ចិន ​ផ្នែក​ខាងការ​រុក​រក​ព័ត៌មាន​ Baidu ​ជាប់​លេខ​ ២៩។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា ​សេដ្ឋកិច្ច​អាហ្វ្រិក​មាន​ការ​លូតលាស់​យ៉ាង​ឆាប់រហ័ស​ ហើយ​អាច​លូតលាស់​លឿន​ថែម​ទៀត​ ប្រហែល​លើស​ពី​ក្រុមហ៊ុនចិន​ ក្នុង​រយៈ​ពេល​៧ឆ្នាំ​ខាង​មុខ​នេះ។ ទ្វិបអាហ្វ្រិក​ មាន​ដី​ល្អ​មិន​ទាន់ប្រើប្រាស់ ​ប្រមាណ ​៦០ ​ភាគ​រយ​នៃ​ទំហំ​ដី​ក្នុង​ពិភព​លោក​ ហើយ​ក្រុមហ៊ុន១០០​ មាន​ប្រាក់​ចំណូល​លើស​ជាង​ ១​ពាន់​ លាន​ដុល្លារ។

តែ​គ្មាន​ក្រុមហ៊ុន​អាហ្វ្រិក​ណា​មួយ​ជាប់​លេខ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចាត់​ទុក​ ល្បី​ឈ្មោះ​ ១០០ ។ លោក​ Walshe​ និយាយ​ថា​ប្រទេស​អាហ្វ្រិក​នៅ​វែង​ឆ្ងាយ​ណាស់​ទំរាំ​អាច​ជាប់​ក្នុង​បញ្ជី​នេះ​ ដោយ​សារ​តែ​ទំហំ​ដី​និង​តម្លៃ​នៃ​ទី​ផ្សារ​ ស្ថិត​នៅ​ឆ្ងាយ​ច្រើន​ពី​ក្រោយ​ ប្រទេស​ឥណ្ឌា​និង​ ចិន ។​ តែ​ លោក​ និយាយថា អតិថិជន​នៅ​អាហ្វ្រិក ​កាន់​តែ​រីក​ធំ​យ៉ាង​លឿន ហើយ​មាន​អ្នក​ខ្លះ​មើល​ឃើញ​ថា​ ក្រុមហ៊ុន​នៅ​បរទេស​ខ្លះ​ បាន​ទទួល​ចំណេញ​ច្រើន។

ម៉ាក​ក្រុមហ៊ុន​ បច្ចេកទេស ​មាន​ ១​ ភាគ​ ៣ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ល្បី​ឈ្មោះ​ ១០០ ។ ​ក្រុមហ៊ុន​ Apple​ ជាប់​លេខ​ មួយ ​ឈ្នះ​ក្រុមហ៊ុន​Google​ ដែល​មាន​លំដាប់​ថ្នាក់​លេខ​ ១​អស់​រយះ​ពេល ​៤ ​ឆ្នាំ​ មក​ហើយ​នោះ។

ប្រែ​សម្រួល​ដោយ​អ៊ូ​ ធួក

XS
SM
MD
LG