ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ខិតខំប្រឹង​ប្រែង​បន្ត​បញ្ចុះ​កម្ដៅ​រ៉េអាកទ័រ​នុយក្លេអ៊ែរ​គាំង​របស់​ជប៉ុន


Papa Benedikt Vatikanda Müqəddəs Piter Basillikasının eyvanından izdihamı salamlayır.  19 aprel, 2005.
Papa Benedikt Vatikanda Müqəddəs Piter Basillikasının eyvanından izdihamı salamlayır.  19 aprel, 2005.

ជប៉ុន​បាន​បន្ដ​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ត្រជាក់​ដល់​ម៉ាស៊ីន​ រ៉េអាកទ័រ​គាំង ​និង​ឥន្ធនៈ​វិទ្យុសកម្ម​ប្រើ​រួច​ ដែល​នៅ​ចំហរ ​នៅ​ក្នុង​រោង​ចក្រ​ថាមពល​ នុយក្លេអ៊ែរ​ដែល​ខូច​យ៉ាងដំណំ​ ស្ថិត​នៅ​តំបន់​ពាយ័ព្យ​ប្រទេស។

រដ្ឋាភិបាល​ជប៉ុន​ឲ្យ​ដឹង​ថា ​គេ​ត្រូវ​ការ​ពេលវេលា​ជា​ច្រើន​ថ្ងៃ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​មាន​អគ្គីសនី​ចូល​ទៅ​ដល់​ម៉ាស៊ីន​រ៉េអាកទ័រ​ ដែល​នៅ​ក្នុង​នោះ​មាន​គ្រឿង​សំខាន់​ៗ​ខ្លះ​បាន​ត្រូវ​បំផ្លាញ។ ​គ្រឿង​នោះ​ ស្ថិត​នៅ​ក្នុង​ម៉ាស៊ីន​ រ៉េអាកទ័រ​មូយ​ក្នុង​ចំណោម​ម៉ាស៊ីន​បី​របស់​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ហ្វូគូស្ស៊ីម៉ា​ លេខ​១ដែល​មន្ដ្រី​ជប៉ុន​និយាយ​ថា​ បាន​ត្រូវ​រលាយ​ខ្លះ។

គេ​បាន​បូម​ទឹក​សមុទ្រ​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន​នោះដើម្បី​ចៀស​វាង​មិន​ឲ្យ​ឥន្ធនៈស្ថិត​នៅ​ចំហរ។

ក្រុម​ហ៊ុន​ថាមពល​តូក្យូ​ (Tokyo​ Electric​ Power)​ ឲ្យដឹង​ថា​ គេ​បាន​បន្ដ​ខ្សែ​ភ្លើង​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​រោង​ចក្រ​ខូច​គាំង​នោះ​ឡើង​វិញ។​ ធ្វើ​ដូច្នោះគេ​អាច​អនុ​ញាតឲ្យ​ការី​នៅ​ក្នុង​រោង​ចក្រ​តាម​ឃ្លាំ​មើល​ឡើងវិញ​យ៉ាង​ត្រឹម​ត្រូវ​ នូវ​កម្រិត​វិទ្យុសកម្ម អាច​មាន​ភ្លើង​នៅ​ក្នុង​បន្ទប់​ប្រតិបត្ដិការ​ និងធ្វើ​ឲ្យ​មាន​ស្ថិរភាព​ដល់​ដំណើរ​ការ​ធ្វើ​ឲ្យ​ត្រជាក់​ដល់​ម៉ាស៊ីន​រ៉េអាកទ័រ។

លោក​ ហ៊ីដេហ៊ីកូ នីស្ស៊ីយ៉ាម៉ា (Hidehiko​ Nishiyama) អគ្គនាយក​រងរបស់​ទី​ភ្នាក់ងារ​សុវត្ថិភាព​ ឧស្សហកម្ម​ និង​ នុយ​ក្លេអ៊ែរ​ជប៉ុននិយាយ​ថា​ ​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ដល់​ម៉ាស៊ីនរ៉េអាកទ័រ​ទី​២ ​អាច​ប្រើ​ពេល​វេលា​យូរ។

លោក​ នីស្ស៊ីយ៉ាម៉ាថ្លែង​ទៀត​ថា ​គេ​មិន​បាន​ជោគ​ជ័យ​ក្នុង​ការ​ភ្ជាប់​ខ្សែ​ភ្លើង​ទៅ​នឹង​ម៉ាស៊ីន​បូម​ទឹកដែលធ្វើ​ឲ្យ​ទឹក​ចេញ​ចូល​ក្នុង​អាង​សម្រាប់​ឥន្ធនៈ​ដែល​ប្រើ​រួចនោះ​ទេ។ លោក​ថ្លែង​ថា​ មាន​ការ​ចំា​បាច់​នឹង​ផ្លាស់​ប្ដូរ​គ្រឿង​បន្លះ​ ហើយ​គេ​បាន​បញ្ជា​ទិញ​រួច​ហើយ។

នៅ​ពេល​នេះក្រុម​អ្នក​ពន្លត់​ភ្លើង​ ដែល​បាន​ប្ដូរ​វេន​គ្នាដើម្បី​ចៀស​វាង​មិន​ឲ្យ​ប៉ះពាល់​វិទ្យុសកម្ម​ហួស​ហេតុ​ កំពុង​បាញ់​ទឹក​ស្រោច​ទៅ​លើ​អាងទឹក​ផ្ទុក​ឥន្ធនៈ​ និង​ ម៉ាស៊ីនរ៉េអាកទ័រ​ ដែល​នៅ​ទី​នោះមិន​ទាន់​មាន​អគ្គីសនីបន្ដ​ភ្ជាប់​នៅ​ឡើយ។

ប្រែ​សម្រួល​ដោយ​ អ៊ូ ​ធួក

XS
SM
MD
LG