សេដ្ឋកិច្ចជាកត្តាសំខាន់សម្រាប់ការបោះឆ្នោតឆ្នាំ២០២០នៅរដ្ឋ Wisconsin
នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ លោក Donald Trump បានឈ្នះឆ្នោតនៅរដ្ឋ Wisconsin មិនដល់៣ម៉ឺនសំឡេងដែលជាជ័យជម្នះរបស់គណបក្សសាធារណរដ្ឋជាលើកដំបូងចាប់តាំងពីជ័យជម្នះរបស់លោក Ronald Reagan ក្នុងឆ្នាំ១៩៨៤។ នៅពេលការបោះឆ្នោតឆ្នាំ២០២០ជិតចូលមកដល់ រដ្ឋ Wisconsin ត្រូវបានគេចាត់ទុកថា ជាសមរភូមិរបស់លោកTrump ក្នុងការប្រឹងប្រែងដើម្បីជាប់ឆ្នោតមួយអាណត្តិទៀត។ លោក Kane Farabaugh នៃវីអូអេរាយការណ៍ថា បញ្ហាពីរអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋនេះក្នុងនោះគឺដំណើរការចោទប្រកាន់ប្រធានាធិបតីនិងការបន្តពង្រីកសេដ្ឋកិច្ចអាមេរិករយៈពេលមួយទសវត្សរ៍កន្លងមកនេះទៅមុខទៀត។