ក្រុមអភិរក្សហូឡង់ជួយជនជាតិភាគតិច Maasai នៅកេនយ៉ាស្តារដីដែលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត
គ្រោះរាំងស្ងួតដែលមិនធ្លាប់មានក្នុងកំណត់ត្រានៅតំបន់ពយខាងកើតទ្វីបអាហ្វ្រិកបានធ្វើឱ្យដីហួតហែង និងបំផ្លាញបន្លែជាច្រើន និងធ្វើឱ្យបសុសត្វរាប់លានក្បាលស្លាប់ និងគំរាមកំហែងដល់ជីវិតសត្វព្រៃ និងមនុស្ស។ នៅក្នុងប្រទេសកេនយ៉ា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះរាំងស្ងួត ក្រុមអភិរក្សហូឡង់មួយកំពុងជួយជនជាតិភាគតិច Maasai ស្តារដីហួតហែងរបស់ពួកគេតាមរយៈការស្តុកទឹកភ្លៀង។ ប៉ុន្តែដោយសារតែការព្យាករថា រដូវវស្សានឹងគ្មានភ្លៀង៥រដូវជាប់ៗគ្នា មនុស្សមួយចំនួនកំពុងចោទសួរថា តើកិច្ចប្រឹងប្រែងអភិរក្សនេះគ្រប់គ្រាន់ដែរ ឬទេ។ លោក Juma Majanga នៃ VOA រាយការណ៍អំពីរឿងនេះពីឧទ្យាន Amboseli ប្រទេសកេនយ៉ា។ លោក ពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួលដូចតទៅ៕
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក