ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នងការ​ខេត្ត​បាត់​ដំបង៖ អធិការ​ស្រុក​កំរៀង​​​​ប្រឈម​មុខ​តុលាការ ក្រោយ​ផ្ទុះ​ករណី​ពលករ​ឆ្លង​ដែន​ពី​ថៃ​មិន​ធ្វើ​ចត្តាឡីស័ក


រូបឯកសារ៖ មន្ត្រី​យោធា​ចែក​ម៉ាស់​ការពារ​ដល់​ពលរដ្ឋ ក្នុង​អំឡុងពេល​ដែល​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ នៅ​សួន​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយ​ការ​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​មន្រ្តី​នគរបាល​ជាតិ និង​ដក​សក្តិ​អតីត​អធិការ​នគរបាល​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង នឹង​ត្រូវប្រឈម​មុខ​នៅ​តុលា​ការ ក្រោម​ការ​ស៊ើប​អង្កេត​បន្ត​ទៀត។ នេះ​បើ​យោងតាម​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង។

អតីត​អធិការ​ស្រុក​កំរៀង​ លោក គឹម ពន្លក ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ និង​ដក​សក្តិ​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រោយ​ផ្ទុះ​ករណី​ពលករ​ខ្មែរ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ដោយ​មិន​ធ្វើ​ចត្តាឡីស័ក។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ការ​បណ្តេញ​ចេញ​នេះ ធ្វើ​ឡើង​ក្រោយ​ការ​ថ្លែង​របស់​លោក​ហ៊ុន សែន ពាក់ព័ន្ធនឹង​ការ​បណ្ដោយ​ឲ្យមាន​ការ​ដោះ​លែង​អ្នក​នាំ​មនុស្ស​ឆ្លង​ព្រំដែន​ចូល​មក​កម្ពុជា​ ដោយ​មិន​ធ្វើ​ចត្តា​ឡីស័ក ឬ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

លោក សាត គឹ​មសាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អតីត​អធិការ​ស្រុក​កំរៀង​រូប​នេះ នឹង​ត្រូវ​ប្រឈម​មុខ​ផ្លូវ​ច្បាប់ ដោយ​តុលាការ​នឹង​បន្ត​ការ​ស៊ើប​អង្កេត។ លោក​បន្ត​ថាអតីត​អធិការ​ស្រុក​រូប​នេះ ត្រូវ​បាន​សង្ស័យ​រឿង​អនុញ្ញាត​ឲ្យ​មនុស្ស​ចាក​ចេញ ដោយ​មិន​ធ្វើ​ចត្តាឡីស័ក។ ប៉ុន្តែ​លោក​ថាលោក​មិន​ទាន់មាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​យក​លុយ​អ្វី​នោះ​ទេ។

ក្នុង​សារ​សំឡេង​មួយ​ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ច័ន្ទ បាន​លើកឡើង​ថា​ការ​សម្ភាស​ជាមួយ​អ្នក​ដែល​បាន​គេច​រួច​ពី​ចត្តាឡីស័ក​តាម​ព្រំដែន បាន​រំលេច​នូវ​ករណី​នៅ​ច្រក​ឡែម ដែល​លោក​ថា​មាន​អ្នក​ជូន​ដំណើរ​ឆ្លង​កាត់​តំបន់​ដែល​មាន​កម្លាំង និង​តម្រូវ​ឲ្យ​យក​ប្រាក់​មួយ​ចំនួន។ លោក​ក៏​បាន​បញ្ជា​ឲ្យមាន​ការ​ពិន័យ​ដាក់​ទោស​ទណ្ឌ​ខ្លាំង​ជាង​មុន​លើ​អ្នក​គេច​ពី​ការ​ធ្វើ​ចត្តាឡីស័ក​ផង​ដែរ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG