ចៅសង្កាត់ ស៊ូលី សារ៉ូ រក្សាការសន្យា ប៉ុន្តែនៅមានកិច្ចការច្រើនទៀតដែលត្រូវសម្រេច
អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) ចៅសង្កាត់លេខ៦នៃទីក្រុង Long Beach (ឡុងប៊ិច) រដ្ឋCalifornia បានបង្ហាញសមិទ្ធផលការងារច្រើនលើផ្នែកសង្គមកិច្ចនិងសេដ្ឋកិច្ចសម្រាប់សង្កាត់ក៏ដូចជាសម្រាប់សហគមន៍ខ្មែរតាំងពីអ្នកស្រីបានជាប់ឆ្នោតកាលពីចុងឆ្នាំ២០២០។ ប៉ុន្តែនៅមានបញ្ហាជាច្រើនទៀតដែលសហគមន៍ជួបប្រទះ ក្នុងនោះមានអាជីវកម្មខ្មែរដែលរងការលំបាកដោយសារជំងឺរាតត្បាតកូវីដ១៩។អ្នកស្រីបានសំណូមពរឱ្យសមាជិកគាំទ្រគ្នាក៏ដូចជាចូលរួមសកម្មភាពនានាដើម្បីលើកមុខមាត់របស់សហគមន៍ខ្មែរនៅទីក្រុង Long Beach។ អ្នកស្រី ស៊ូលី សារ៉ូ បានថ្លែងប្រាប់លោក ម៉ែន គឹមសេង ក្នុងកម្មវិធី«ប្រភពច្បាស់ការណ៍» (Primary Sources) កាលពីពាក់កណ្តាលខែកញ្ញាដូចតទៅ៖