មន្រ្តីតួកគី បន្តចាប់ខ្លួនចៅក្រម និងមន្រ្តីយោធាដែលជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារមិនបានសម្រេច និងការឃុំខ្លួនយោធាកាន់តែច្រើនឡើងនៅថ្ងៃអាទិត្យនេះ។
កម្រងរូបភាព៖ ស្ថានការណ៍វិវត្តន៍នៅថ្ងៃអាទិត្យនៅប្រទេសតួកគី

លោកប្រធានាធិបតី Recep Tayyip Erdogan (ខាងឆ្វេង) ចូលរួមពិធីបុណ្យសពនៃជនរងគ្រោះនៃការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅវិហារ Fatih ក្នុងទីក្រុង Istanbul ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

ខ្មាន់កាំភ្លើងSniperប្រដាប់ដោយកាំភ្លើងធុនធ្ងន់យាមល្បាតរថយន្តលោកប្រធានាធិបតីRecep Tayyip Erdogan ចូលរួមក្នុងពិធីបុណ្យសពនៃជនរងគ្រោះនៃការធ្វើរដ្ឋប្រហារមិនបានសម្រេចក្នុងទីក្រុង Istanbul ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

សាច់ញាតិនៃជនរងគ្រោះដែលជាអ្នកភូគុព្ភសាស្រ្តឈ្មោះ Cuma Dag អាយុ៣៩ឆ្នាំ ដែលត្រូវបានសម្លាប់ដោយការបាញ់រះពីឧទ្ធម្ភាចក្រអំឡុងពេលតវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធាមិនបានសម្រេចពីថ្ងៃសុក្រកន្លងទៅនេះ កំពុងសំដែងការអាលោះអាល័យក្នុងពិធីបុណ្យសពក្នុងរដ្ឋធានីអង់ការ៉ា ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

បុគ្គលិកយោធាតួកគី ដែលបានជិះឧទ្ធម្ភាចក្រយោធាប្រភេទ Blackhawk ត្រូវបានបញ្ជូនទៅមន្ទីរកាត់ក្តីនៅក្នុងទីក្រុង Alexandroupolis ភាគខាងជើងប្រទេសក្រិក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។ ឧទ្ធម្ភាចក្រយោធាប្រភេទ Blackhawk ដែលមានបុគ្គលិកយោធាចំនួន៧រូប និងជនស៊ីវិលម្នាក់ បានចុះចតក្នុងទីក្រុងមួយនៃប្រទេសក្រិក ដែលពួកគេបានស្នើសុំសិទ្ធិជ្រកកោននៅទីនោះ។

ប្រជាជនទាត់ និងវាយដំយោធាតួកគីមួយរូប ដែលបានចូលរួមក្នុងការធ្វើរដ្ឋប្រហារមិនបានសម្រេច នៅលើស្ពាន Bosporus Bridge នៃទីក្រុងIstanbul ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

ប្រជាជនចាប់ខ្លួនយោធាតួកគីម្នាក់ដែលបានចូលរួមក្នុងការធ្វើរដ្ឋប្រហារមិនបានសម្រេច នៅលើស្ពាន Bosporus Bridge នៃទីក្រុងIstanbul ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។


រថក្រោះត្រូវបានដាក់ពង្រាយនៅខាងមុខទីបញ្ជាការនាយឧត្តមសេនីយ៍តួកគី ក្នុងរដ្ឋធានីអង់ការ៉ា ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

អ្នកដំណើរអូសវ៉ាលីរបស់ពួកគេបន្ទាប់ពីមកបានមកដល់អាកាសយានដ្ឋានSabiha Gokcen ក្នុងទីក្រុងIstanbul ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។ ដោយមិនអាចផ្តួលរំលំប្រធានាធិបតីដែលជាបុរសខ្លាំងប្រចាំប្រទេសបាន រដ្ឋប្រហារយោធាមិនបានសម្រេច អាចនឹងជួយពង្រឹងការកាន់កាប់អំណាច និងប្រជាប្រិយភាពរបស់លោកប្រធានាធិបតី Recep Tayyip Erdogan ទៅវិញ។

ភ្ញៀវទេសចរជនជាតិអាល់ហ្សេរី ថតរូបSelfie នៅខាងមុខរថក្រោះដែលបោះបង់ចោលបន្ទាប់ពីរដ្ឋប្រហារមិនបានសម្រេច នៅទីលាន Taksim Square ក្នុងទីក្រុងIstanbul ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។