ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​អាមេរិក​ព្យាយាម​បញ្ចុះបញ្ចូល គ្មាន​ការថ្កោលទោស​រុស្ស៊ី​ពី​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បើទោះបីជា​មាន​ការជំរុញ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដល់​ប្រទេស​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា (អាស៊ាន) ឲ្យ​ប្រកាន់​ជំហរ​រឹងមាំ​ជាង​មុន​លើ​​វិបត្តិ​សង្គ្រាម​​នៅ​អ៊ុយក្រែន​ក្តី ក៏​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​សុក្រុ ដោយ​គ្មាន​ការថ្កោលទោស​លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែនទេ។ នេះ​គឺជា​សញ្ញា​មួយ​នៃ​ភាព​ស្មុគស្មាញ​របស់​នយោបាយ​ភូមិសាស្ត្រ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ស្របពេល​ដែល​រដ្ឋបាល​លោក Biden ព្យាយាម​ពង្រីក​​​ក្រុម​​​ចម្រុះ​​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​រុស្ស៊ី។ អ្នកស្រី Patsy Widakuswara អ្នក​យក​ព័ត៌មាន​ឲ្យ VOA ប្រចាំ​សេតវិមាន​រាយការណ៍ ហើយ​អ្នកនាង ទែន សុខស្រីនិត ជូន​សេចក្តីប្រែសម្រួល៕

XS
SM
MD
LG