ភ្នំពេញ —
ការជាប់គាំងនយោបាយដែលបានអូសបន្លាយអស់រយៈពេលប្រាំមួយខែក្រោយពីការបោះឆ្នោតខែកក្កដា មិនបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅកម្ពុជាធ្លាក់ចុះឡើយ។ នេះបើយោងតាមក្រុមហ៊ុនអចលនទ្រព្យនិងមន្ត្រីរដ្ឋាភិបាល។
លោក ពូ អ៊ាវគង់ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអចលនទ្រព្យ Asia Real Estate Cambodia បានឲ្យដឹងថាការជាប់គាំងនយោបាយហាក់បានធ្វើឲ្យ វិស័យអចលនទ្រព្យមានការស្ងប់ស្ងាត់មួយរយៈពេលខ្លីប៉ុណ្ណោះ។
លោកមានប្រសាសន៍ថាសកម្មភាព ទិញ លក់អចលនទ្រព្យមានផ្ទះនិងដីធ្លីជាដើមបានចាប់ផ្តើមមានសន្ទុះឡើងវិញទោះបីជាកម្ពុជាកំពុងស្ថិតក្នុងវិបត្តិនយោបាយក្តី។
«ជំនឿទុកចិត្ត ការទិញលក់ការវិនិយោគអ្វីផ្សេងៗហាក់មានសកម្មភាពត្រឡប់មកវិញហើយ។ សឹងតែស្មើដូចមុនការជាប់គាំងការបោះឆ្នោត»។
បើការឲ្យដឹងរបស់ក្រុមហ៊ុនអលចនទ្រព្យនានានៅកម្ពុជា តម្លៃអចលនទ្រព្យមានការកើនឡើងសម្រាប់ឆ្នាំ ២០១៣។ ក្នុងនោះតម្លៃដីជាលក្ខណៈពាណិជ្ជកម្ម មានការកើនពីចន្លោះ ១០% ទៅ២០%។ រីឯតម្លៃដីសម្រាប់រស់នៅ និងសម្រាប់ឧស្សាហកម្មវិញកើនឡើង១០% និង៥%។
លោក ពូ អ៊ាវគង់ ថ្លែងថា តម្លៃដីសម្រាប់ពាណិជ្ជកម្ម ដូចជានៅតាមផ្លូវព្រះមុន្នីវង្ស ផ្លូវព្រះសីហនុ និងផ្លូវនរោត្តម អាចមានតម្លៃពីចន្លោះ ៣ពាន់ ទៅ ៦ពាន់ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
ខណ្ឌចំការមន និង ខណ្ឌដូនពេញនៅបន្តជាខណ្ឌដែលមានតម្លៃដីថ្លៃជាងគេដដែល បើគិតពីដីសម្រាប់លំនៅស្ថាន។ ក្នុងនោះ ១ម៉ែត្រការ៉េដីអាចមានចាប់ពី២.៥០០ទៅ៣.៥០០ដុល្លារអាមេរិក។
ដោយឡែកសម្រាប់ដីពេញនិយមតាមជាយក្រុងភ្នំពេញ សម្រាប់ធ្វើឧស្សាហ៍កម្មវិញមានដូចជានៅតាមខណ្ឌដង្កោរ ពោធ៌សែនជ័យ និងខណ្ឌមានជ័យ តម្លៃដីក្នុង១ម៉ែត្រការ៉េមានតម្លៃពី១០០ដុល្លារ ទៅ១៥០ដុល្លារអាមេរិក។ នៅតាមតំបន់ខ្លះទៀតដែលនៅកាន់តែឆ្ងាយពីក្រុងភ្នំពេញអាចមានតម្លៃប្រហែល ៥០ ទៅ៧០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
ដោយឡែកតម្លៃដីដែលថ្លៃជាងគេគឺនៅបរិវេណផ្សារធំថ្មី។ ក្នុងនោះសម្រាប់ដីមួយម៉ែត្រការ៉េអាចមានតម្លៃចាប់ពី ៦ពាន់ ទៅ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ សម្រាប់ដីនៅតាមបណ្តាខេត្តវិញតម្លៃដីមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ដូចជានៅខេត្តសៀមរាប ក្រុងព្រះសីហនុ និងបាត់ដំបង ដែលគម្រោងអចលនទ្រព្យភាគច្រើនផ្តោតសំខាន់លើការសាងសង់សណ្ឋាគារ និងទីកន្លែងកំសាន្ត។
តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវុត្ថុបង្ហាញថាក្នុងឆ្នាំ២០១៣ វិស័យអចលនទ្រព្យនិងជំនួញមានការកើនឡើង១០,៩%។ ក្នុងនោះវិស័យសំណង់មានកំណើន១៧,២%។ សំណង់ផ្ទះលែ្វង និងវីឡាកូនកាត់បានកំពុងក្លាយជាទីពេញនិយមខ្លាំងជាងគេនៅកម្ពុជា។
ប្រទេសចិននៅបន្តឈានមុខគេដដែលក្នុងការបោះទុនវិនិយោគច្រើនជាងគេលើវិស័យ អចលនទ្រព្យដោយផ្តោតសំខាន់លើដីសម្បទានកសិកម្ម ការសាងសង់អគារខ្ពស់ៗ និងរោងចក្រឧស្សាហកម្ម។ ក្រៅពីនេះមានប្រទេសដទៃទៀតដូចជា កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុនអចលនទ្រព្យ។
លោក ពូ អាវគង់ពន្យល់បន្ថែម។
«សំដៅលើការអភិវឌ្ឍន៍ទាក់ទងនិងវិស័យកម្ម ដីសម្បទានសេដ្ឋកិច្ចហ្នឹងគឺថាមានក្រុមហ៊ុនចិនច្រើន»។
លោកអ៊ិនស៊ីថា ជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអចលនទ្រព្យវីត្រាស (VTrust)ដែលទើបធ្វើការសិក្សាស្រាវជ្រាវអំពីអចលនទ្រព្យក្នុងខណ្ឌទាំង៩ ក្នុងក្រុងភ្នំពេញ។ ការសិក្សារបស់ក្រុមហ៊ុននេះនៅឆ្នាំ២០១៣ ក្នុងរាជធានីភ្នំពេញបង្ហាញថាដីនៅតាមតំបន់ជាយក្រុងភ្នំពេញថ្លៃចាប់ពី ១០ ដុល្លារអាមេរិកឡើងទៅក្នុង១ម៉ែត្រការ៉េ។ ខណៈដែលតម្លៃដីកើនឡើងយ៉ាងគំហុក នៅខណ្ឌចំនួនពីរគឺ ចំការមន និងដូនពេញ។ តម្លៃប្រែប្រួលពី១.៤៤០ទៅ៥.៩០០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ។
លោកអ៊ិនស៊ីថា បានហៅការជាប់គាំងនយោបាយឆ្នាំ២០១៣ ថាជារឿងដដែលៗហើយក្រុមអ្នកវិនិយោគទុននិងអ្នករកស៊ីអចលនទ្រព្យរំពឹងទុកថាវិបត្តិជាប់គាំងនយោបាយ និងត្រូវបានដោះស្រាយឆាប់ៗ។
អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអចលនទ្រព្យវីត្រាសដដែលអះអាងថាកម្ពុជានៅបន្តជាប្រទេសមួយដែលទើបតែមានសន្ទុះនៃការចាប់ផ្តើមនៃវិស័យអចលនទ្រព្យបើប្រៀបធៀបនឹងប្រទេសជិតខាងដូចជាថៃ ម៉ាឡេស៊ី និងវៀតណាមជាដើម។
«ស្ថានភាពនយោបាយវាអត់ទាន់ចុះសម្រុងផ្នែកដឹកនាំយ៉ាងណាក៏ដោយ ក៏ប៉ុន្តែមកទល់ពេលបច្ចុប្បន្នខ្ញុំគិតថាមិនមែនជាបញ្ហាអ្វីទេ។ អ្នកវិនិយោគភាគច្រើនគិតថាបញ្ហានយោបាយបែបហ្នឹងត្រូវបានដោះស្រាយពេលណាមួយ»។
ដោយឡែកសម្រាប់ លោក នួន រិទ្ធីនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ Bunna Reality Groupលើកឡើងថាការជាប់គាំងនយោបាយនៅកម្ពុជា ចង់ឬមិនចង់បានធ្វើឲ្យអ្នកវិនិយោគទុនពីបរទេសមួយចំនួនពន្យាពេលមួយរយៈក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជា។
«អតិថិជនមួយចំនួនគាត់បន្តធ្វើវិនិយោគក៏មាន។ ហើយអ្នកវិនិយោគខ្លះក៏គាត់នៅបន្តរង់ចាំ។ បានន័យថាអ្នកខ្លះគាត់បន្តក៏សាង។ តែមួយចំនួនដែលគាត់ចង់បោះទុនបន្ថែមនោះ គាត់មានការរង់ចាំបន្តិច»។
លោក ឡៅ ទិព្វសីហា អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឲ្យយល់ស្របដែរថាវិស័យអចលនទ្រព្យនៅកម្ពុជាកើនឡើង។
សម្រាប់ឆ្នាំ ២០១៣តម្លៃវិនិយោគទុនលើវិស័យសំណង់ និងអចលនទ្រព្យមានការកើនឡើង ៣១% ប្រៀបធៀបនឹងឆ្នាំ ២០១២។
លោក ឡៅ ទិព្វសីហាបន្តថាក្រសួងបានសម្រេចអនុម័តគម្រោងសាងសង់សរុបជាង ១.៧០០គម្រោងគិតជាទឹកប្រាក់មានជាង ២.៧០០ លានដុល្លារអាមេរិកបើប្រៀបទៅនឹងឆ្នាំ២០១២ដែលមានត្រឹមតែជាង ២.១០០លានដុល្លារអាមេរិកតែប៉ុណ្ណោះ ហើយវិស័យអចលនទ្រព្យនៅកម្ពុជាមិនបានប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិនយោបាយឡើយ។
«មានពាក់ព័ន្ធអ្វីនឹងនយោបាយ។ គេសង់គេសង់។ អត់ពាក់ព័ន្ធ»។
លោក កង ចាន់តារារ័ត្ន នាយកវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាយល់ដូចគ្នានេះដែរ។
លោកបន្តថាអ្នកជំនួញភាគច្រើនរំពឹងទុកថា វិបត្តិនយោបាយនៅកម្ពុជាអាចនឹងត្រូវបានដោះស្រាយនាពេលខាងមុខ។
«វាមិនមានលក្ខណៈបំផ្លាញធ្វើឲ្យមានបញ្ហាសន្តិសុខជាតិដូចនៅប្រទេសថៃទេ។ ទំនុកចិត្តនៅក្នុងវិស័យអចលនទ្រព្យហ្នឹងមិនប៉ះពាល់ទេ។ ដំណោះស្រាយនៃផ្នែកនយោបាយនិងឈានដល់ពេលខាងមុខហ្នឹង។ វានឹងបើកផ្លូវឲ្យអ្នករកស៊ីនិងដំណើរការឡើងវិញ»។
ជាមួយគ្នានេះក្រុមអ្នករកស៊ីអចលនទ្រព្យរំពឹងថាតម្លៃ អចលនទ្រព្យទំនងជានឹងបន្តកើនឡើងទៀតនៅឆ្នាំ២០១៤៕