ទោះណាលោក Bidenនាំមុខនៅក្នុងការស្ទង់មតិនានា តែគ្រោះថ្នាក់នៅតែមាននាពេលខាងមុខ
- Brian Padden
ខណៈការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនឹងចូលមកដល់នៅប្រមាណ១០០ថ្ងៃទៀតខាងមុខនេះ ការស្ទង់មតិនានាបង្ហាញថា លោក Joe Bidenដែលគេសន្មតថា នឹងក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ កំពុងនាំមុខលោកប្រធានាធិបតី Donald Trump ខណៈការគាំទ្រលោកបានធ្លាក់ចុះដោយសារការស្លាប់ដោយវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិក បន្តកើនឡើង។ ទោះជាយ៉ាងណាក្តី លោក Brian Padden នៃវីអូអេរាយការណ៍ថា ការបោះឆ្នោតប្រធានាធិបតីនេះ នឹងអាចនៅតែប្រក្រៀកប្រកិតគ្នា ដោយសារតែវាអាចលែងក្លាយជាការធ្វើប្រជាមតិលើលោកប្រធានាធិបតីហើយ ប៉ុន្តែ វាគឺជាការជ្រើសរើសរវាងលោក Trump និងលោក Biden ហើយនៅពេលនោះទាំងប្រវត្តិការងារ និងសំណើរនានារបស់លោក Biden នឹងមានការត្រួតពិនិត្យកាន់តែខ្លាំង នៅពេលលោកក្លាយជាបេក្ខជនប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យជាផ្លូវការនៅ៣សប្តាហ៍ទៀតនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៣ កុម្ភៈ ២០២៥
ឥណ្ឌានិងចិនស្តារជើងហោះហើរត្រង់ទៅវិញទៅមក
-
១១ កុម្ភៈ ២០២៥
ជនជាតិអ៊ុយក្រែននៅរដ្ឋ Colorado បើកអាជីវកម្មលក់ម្ហូបតាមរថយន្ត
-
១១ កុម្ភៈ ២០២៥
មេដឹកនាំពិភពលោកគ្រោងនឹងជួបគ្នានៅសន្និសីទសន្តិសុខក្រុង Munich