បក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋខ្វែងគំនិតគ្នារឿងតែងតាំងចៅក្រមតុលាការកំពូលថ្មី
ខណៈដែលសហរដ្ឋអាមេរិកកំពុងតែកាន់ទុក្ខសពចៅក្រមតុលាការកំពូលអ្នកស្រី Ruth Bader Ginsburg ដែលបានស្លាប់កាលពីថ្ងៃសុក្រ លោកប្រធានាធិបតី Donald Trump បានប្ដេជ្ញាថានឹងតែងតាំងអ្នកជំនួសតំណែងអ្នកស្រីក្នុងសប្ដាហ៍នេះ។ ប្រធានព្រឹទ្ធសភាលោក Mitch McConnell ខាងគណបក្សសាធារណរដ្ឋ បាននិយាយថា លោកនឹងបោះឆ្នោតអនុម័តលើបេក្ខភាពរបស់អ្នកដែលលោកប្រធានាធិបតីតែងតាំង ប៉ុន្តែសមាជិកគណបក្សប្រជាធិបតេយ្យកំពុងតែជំទាស់នឹងរឿងនេះ។ សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋដ៏សំខាន់ពីររូបនិយាយថា ពួកគេនឹងជំទាស់ឲ្យរង់ចាំការតែងតាំងចៅក្រមថ្មីរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ។ អ្វីដែលច្បាស់ប្រាកដនោះគឺថា គណបក្សនយោបាយទាំងពីរចាត់ទុករឿងនេះថាជាសមរភូមិគន្លឹះនៅមុនការបោះឆ្នោតដែលនឹងមកដល់ក្នុងពេល ៦ សប្ដាហ៍ទៀតនេះ។ អ្នកស្រី Michelle Quinn នៃ VOA រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
23 កុម្ភៈ 2021
សាលារៀនរងសម្ពាធក្នុងការបើកឡើងវិញ ខណៈគ្រូបង្រៀនទទួលវ៉ាក់សាំង
-
18 កុម្ភៈ 2021
សហរដ្ឋអាមេរិកអាចឈប់ប្រើពាក្យ «ជនបរទេស» នាពេលខាងមុខ
-
16 កុម្ភៈ 2021
អាមេរិកដាក់ទណ្ឌកម្មលើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា