ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ក្នុង​ប្រទេស​អេក្វាទ័រ​និង​កូឡុំប៊ី ផ្តោត​លើ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការធ្វើ​ចំណាកស្រុក


រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​អេក្វាទ័រ​លោក Mauricio Montalvo និយាយ​គ្នា​នៅ​ចុង​បញ្ចប់​នៃ​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើឡើង​នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុងគីតូ ប្រទេស​អេក្វាទ័រ កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។
រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​អេក្វាទ័រ​លោក Mauricio Montalvo និយាយ​គ្នា​នៅ​ចុង​បញ្ចប់​នៃ​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើឡើង​នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុងគីតូ ប្រទេស​អេក្វាទ័រ កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken មាន​គម្រោងថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ពុធ​នេះ​ ក្នុង​ប្រទេស​អេក្វាទ័រ​ អំពី​អ្វី​ដែល​ក្រសួង​ការបរទេស​អាមេរិក​ហៅថា «ជា​ការ​ប្រឈមផ្នែក​ប្រជា​ធិបតេយ្យនៅ​ក្នុង​តំបន់» មុន​ពេល​លោក​បន្ត​ដំណើរទស្សនកិច្ចទៅ​កាន់​ប្រទេស​កូឡុំប៊ី​ដែល​នៅ​ក្បែរ​ខាង​នោះ ដើម្បី​ជួប​ពិភាក្សាជា​មួយ​មេដឹកនាំនានា​នៅទីនោះ។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​បញ្ជាក់​ថា​ សុន្ទកថា​របស់​លោក Blinken នឹង​សង្កត់ធ្ងន់អំពី​ស្ថាប័ន​ប្រជាធិបតេយ្យ​ដែល​មាន​លក្ខណៈ​ពេញ​លេញ​និង​ឆ្លើយ​តប​ ​អាច​អនុវត្ត​នូវគោល​នយោបាយ​សេដ្ឋកិច្ច​ ដែល​ផ្តល់​នូវ«ការ​ការពារ​បរិស្ថាន​ និងការ​រីកចម្រើន​ដ៏​ពេញ​លេញ​មួយ» បាន​យ៉ាង​ដូចម្តេច។

បន្ថែម​ទៅ​លើ​បញ្ហា​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នោះ ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ក៏​ផ្តោត​ជា​សំខាន់​ផង​ដែរទៅ​លើ​បញ្ហាជន​ចំណាក​ស្រុក។ នៅ​ក្នុង​រដ្ឋធានី​បូហ្គោតា​នៃ​ប្រទេស​កូឡុំប៊ី​ លោក Blinken នឹង​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេសមក​ពី​តំបន់​ ស្តី​ពីគោលនយោបាយជន​ចំណាក​ស្រុកដែល​មាន​លក្ខណៈ​មនុស្ស​ធម៌​មួយ។

លោក Blinken បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញជាមួយរដ្ឋមន្ត្រី​ការបរទេស​អេក្វាទ័រ​លោក Mauricio Montalvo ដោយ​គូស​បញ្ជាក់​ថា​ ការធ្វើ​ចំណាក​ស្រុក ​ជា​ការ​ប្រឈមដល់​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​តំបន់​អឌ្ឍគោល​ដែល​ក្នុង​នោះ ក៏​មាន​ប្រទេស​អេក្វាទ័រផង​ដែរ​ ​ដែល​មាន​ប្រជាពលរដ្ឋវេណេស៊ុយអេឡារាប់​ពាន់​នាក់​ បាន​មករស់​នៅ​ក្នុង​រយៈប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

លោក Blinken បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា «រដ្ឋមន្ត្រី​ការបរទេសអេក្វាទ័រ ​និង​រូប​ខ្ញុំ​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូឡុំប៊ី​នៅ​ថ្ងៃស្អែកនេះ ដែល​នៅ​ទី​នោះ​យើង​នឹង​ជួប​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេសនៅ​ក្នុង​តំបន់​អឌ្ឍគោល​ ដើម្បីពិភាក្សាអំពី​អ្វី​ដែល​ជា​ការ​ចាំបាច់​នៅ​ក្នុង​ពេល​នេះ​ ​ហើយ​ដែល​នេះ​ ជាវិធី​សម្រប​សម្រួលនៃ​ការ​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​ក្នុងតំបន់​ដ៏​ពិតប្រាកដ​មួយ»។

លោក Blinken ក៏​បានលើក​សរសើ​ដល់​ប្រទេស​អេក្វាទ័រ​ ដែល​បាន​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ​១៩ ​ផង​ដែរ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ ​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP AFP និង Reuters។

XS
SM
MD
LG