លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកំពុងរងការរំរាមកំហែង
ស្ថានភាពលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមការគំរាមកំហែងហើយសហគមន៍អន្តរជាតិដូចជាសហរដ្ឋអាមេរិកត្រូវតែ បង្កើនការជួយដល់ប្រទេសដ៏ក្រីក្រនេះ។ នេះជាការសន្និដ្ឋានរួមរបស់វាគ្មិនដែលបានចូលរួមពិភាក្សានៅឯមូលនិធិ Heritage។ ក្រុមអ្នកជំនាញដែលបានជួបពិភាក្សាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោននៅ ថ្ងៃអង្គារនេះបានលើកឡើងពីការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាដោយសារមានការបាញ់សម្លាប់អ្នកវិភាគឯករាជ្យគឺលោកកែម ឡី ការដាក់គុកសកម្មជនសិទ្ធិមនុស្សនិងសមាជិកគណបក្សប្រឆាំងនិងការបោះឆ្នោតជាតិ ក្នុងពេលខាងមុខដែលនៅមិនទាន់ច្បាស់លាស់។ លោកម៉ែន គឹមសេងរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។