រូបភាពជុំវិញពិភពលោកថ្ងៃ ០៤ ខែធ្នូ ខែ២០១៩ មានមកពីប្រទេសដូចជា ឥណ្ឌា កូរ៉េខាងជើង សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង និងចិន។
រូបភាពជុំវិញពិភពលោក ០៤ ធ្នូ ២០១៩

១
អ្នកភូមិបេះផ្លែឈើលើទឹកក្នុងស្រះមួយក្នុងទីក្រុង Kanpur រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។

២
មេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជិះសេះមួយខណៈដែលលោកបានមកទីប្រយុទ្ធក្នុងតំបន់ Mt Paektu ខេត្ត Ryanggang។

៣
អ្នកតំណាងសហរដ្ឋអាមេរិក Louie Gohmert លោក Jim Jordan និងលោក John Ratcliffe ចូលរួមក្នុងសវនាការរបស់គណៈកម្មាធិការតុលាការអំពីការចោទប្រកាន់ទម្លាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៤
ជនស្ម័គ្រចិត្តពន្លត់អគ្គិភ័យ Rural Fire Service (RFS) និង NSW Fire និងក្រុមសង្រ្គោះ កំពុងពន្លត់អគ្គិភ័យក្នុងព្រៃមួយក្បែរ Termeil ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

៥
បុរសម្នាក់ស្លៀកពាក់ឈុត Santa Claus សម្តែងអំឡុងពិធីបុណ្យគ្រឹស្តស្មាសក្នុងអាងទឹកទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។

៦
កម្មករម្នាក់ជញ្ជូនសម្រាមសើមនៅជាយក្រុងញូវដែលីប្រទេសឥណ្ឌា។

៧
ទាហានម្នាក់នៃក្រុមកងទ័ពរំដោះប្រជាជនចិន (PLA) លោតចូលក្នុងកងភ្លើងមួយអំឡុងវគ្គហ្វឹកហាត់ក្នុងទីក្រុង Shihezi តំបន់ស្វយ័ត Xinjiang Uighur កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។