រូបភាពជុំវិញពិភពលោកថ្ងៃ ០៤ ខែ ធ្នូ ឆ្នាំ២០១៨ មានមកពីប្រទេសដូចជាសហរដ្ឋអាមេរិក ឥណ្ឌា ចិន អ៊ីរ៉ាក់ អ៊ីស្រាអែល និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០៤ ធ្នូ ២០១៨

២
ម្ឈូសអតីតប្រធានាធិបតីអាមេរិកលោក George H.W. Bush ត្រូវបានគេសែងដោយទាហានយោធាចូលក្នុងវិមាន U.S. Capitol Rotunda កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៨ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៣
ស្បែកជើងពណ៌ក្រហមរាប់រយគូរត្រូវបានគេតម្រៀបជាបាតុកម្មប្រឆាំងនឹងអំពើហិង្សាលើស្រ្តីក្នុងប្រទេសអ៊ីស្រាអែលនៅ Habima Square ទីក្រុង Tel Aviv។

៤
សមាជិកយោធាប្រតិកម្មរហ័សអ៊ីរ៉ាក់ចូលរួមវគ្គហ្វឹកហាត់«ទប់ទប់នឹងអំពើភេរវកម្ម» នៅបន្ទាយទាហានមួយក្នុងអាកាសយានដ្ឋានអន្តរជាតិបាដាដ។ វគ្គហ្វឹកហាត់នេះត្រូវបានធ្វើឡើងរយៈពេល៤ខែជាមួយកងកម្លាំងអ៊ីតាលីក្នុងប្រទេសអ៊ីរ៉ាក់។

៥
តួសម្តែងឥណ្ឌាអ្នកនាង Priyanka Chopra (ឆ្វេង) និងតារាចម្រៀងអាមេរិកលោក Nick Jonas ដែលទើបតែរៀបការថ្មីថ្មោងថតរូបក្នុងពិធីជប់លៀងក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។

៦
អ្នកច្នៃម៉ូតលោក Marco Mattia Cristofori នៃក្រុមហ៊ុនបោះពុម្ភ 3D BigRep នៃប្រទេសអាល្លឺម៉ង់ឈរជាមួយម៉ូតូអេឡិចត្រូនិក 3D NERA នៅ វាលយន្តហោះ Tempelhof ក្នុងទីក្រុងបែរឡាំង។

៧
មន្រ្តីប៉ូលិសពីកងកម្លាំងអាវុធយុទ្ធភ័ណ្ឌនិងយុទ្ធសាស្ត្រពិសេសរបស់ប្រទេសចិន (SWAT) ចូលរូមវគ្គហ្វឹកហាត់ក្នុងទីក្រុង Chengdu ខេត្ត Sichuan កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៨។

៨
សត្វខ្លាឃ្មុំទឹកកក Nanook បន្លែងជាមួយបាល់មួយអំឡុងថ្ងៃកំណើតរបស់ខ្លួននៅក្នុងសួនសត្វ Gelsenkirchen ភាគខាងលិចប្រទេសអាល្លឺម៉ង់។

១០
El cuerpo de bomberos se instala frente al hotel Saratoga, en La Habana, Cuba, que sucumbió a un incendio el 6 de mayo de 2022.