រូបភាពជុំវិញពិភពលោកថ្ងៃ ០៣ ខែធ្នូ ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា បង់ក្លាដែស សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ព័រទុយហ្គាល់ ឈីលី ហ្វីលីពីន ជប៉ុន និងបារាំង។
រូបភាពជុំវិញពិភពលោក ០៣ ធ្នូ ២០១៩

១
កម្មករជញ្ជូនសម្ភារៈអគារចេញពីនាវាមួយក្នុងទីក្រុង Gabtoli ជាយក្រុង Dhaka ប្រទេសបង់ក្លាដែស។

២
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ស្តាប់លោកប្រធានាធិបតីបារាំង Emmanuel Macron និយាយអំឡុងកិច្ចប្រជុំនៅ Winfield House ទីក្រុងឡុងដ៍។

៣
រថយន្តមួយគ្រឿងបើកនៅតាមផ្លូវពេញដោយព្រិលនៅទីក្រុង Highland Falls រដ្ឋ New Jersey។

៥
សកម្មជនអាកាសធាតុ Greta Thunberg គ្រវីដៃខណៈដែលនាងបានមកដល់ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់តាមទូក La Vagabonde។

៧
បាតុករម្នាក់ម៉ាស្សាឲ្យបុរសម្នាក់នៅពេលដែលប៉ូលិសកូបកម្មប្រឈមជាមួយនឹងបាតុករផ្សេងទៀតអំឡុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលមួយក្នុងទីក្រុង Plaza Italia ទីក្រុង Santiago ប្រទេសឈីលីកាលពីថ្ងៃទី០២ ធ្នូ ឆ្នាំ២០១៩។

៨
ប្រជាជនហ្វីលីពីននៅតាមដងផ្លូវបន្ទាប់ពីខ្យល់ព្យុះទីហ្វុង Kammuri បក់បោកក្នុងទីក្រុង Camalig ប្រទេសហ្វីលីពីន។

៩
ភ្ញៀវទេសចរបានមកទស្សនាសួនច្បារ Koishikawa Korakuen ក្នុងទីក្រុងតូក្យូរប្រទេសជប៉ុន ដើម្បីមើលពណ៌នៃរដូវស្លឹកឈើជ្រុះ។

១០
កីឡាករបាល់ទាត់នៃក្រុម Barcelona លោក Lionel Messi ថតរូបជាមួយនឹងពានរង្វាន់បាល់មាសចំនួន៦ក្នុងកម្មវិធីរង្វាន់ Golden Ball ក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។