រូបភាពជុំវិញពិភពលោក ០៣ ធ្នូ ២០១៨ មកពីប្រទេសប៉ាណាម៉ា សហរដ្ឋអាមេរិក ឥណ្ឌា កាហ្សាស្តង់ លីបង់ បារាំង និងអង់គ្លេស ។
រូបភាពជុំវិញពិភពលោក ០៣ ធ្នូ ២០១៨
- VOA English

១
សុនខបម្រើការឲ្យអតីតប្រធានាធិបតីអាមេរិកលោក George H.W. Bush នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមុនពេលលោកទទួលអនិច្ចកម្ម ដេកនៅខាងមុខមឈូសរបស់អតីតប្រធានាធិបតីរូបនេះនៅគេហដ្ឋានរបស់លោកនៅក្រុង Houston រដ្ឋតិចសាស សហរដ្ឋអាមេរិក។

២
ជំទាវទីមួយរបស់ចិនលោកស្រី Peng Liyuan ត្រូវបានទទួលស្វាគមន៍ដោយជំទាវទីមួយរបស់ប៉ាណាម៉ាលោកស្រី Lorena Castillo អំឡុងពេលជំនួបរវាងប្រធានាធិបតីចិននិងប៉ាណាម៉ានៅក្រុងប៉ាណាម៉ា។

៣
ព្រះសង្ឃទីបេចូលរួមក្នុងពិធីបុណ្យបូជាសពមួយនៅក្រុង Dharmsala ប្រទេសឥណ្ឌា កាលពីថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០១៨។

៤
រ៉ូកែត Soyuz MS-11 ដឹកអវកាសយានិករុស្ស៊ី អាមេរិក និងកាណាដា ចេញពីលេនដ្ឋាន Baikonur Cosmodrome បន្ទាប់ពីការបរាជ័យនៅក្នុងបេសកកម្មបង្ហោះដំបូងកាលពីខែតុលា។

៥
សត្វស្ទាំងហោះចាប់ទន្សាយមួយអំឡុងពេលការប្រកួតប្រជែងប្រមាញ់មួយក្នុងក្រុង Almaty ប្រទេសកាហ្សាស្តង់ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។

៦
កាំជ្រួចបាញ់ឡើង អមជាមួយដើមគ្រិស្តម៉ាសនៅរដ្ឋធានីបេរ៉ូត ប្រទេសលីបង់។

៧
កុមារជនភៀសខ្លួនស៊ីរីមើលការខូចខាត បន្ទាប់ពីមានអគ្គីភ័យឆាបឆេះនៅជំរំមួយក្នុងភូមិ Yammouneh ប្រទេសលីបង់។

៨
កន្រ្តកវិលអមដោយពន្លឺចែងចាំ ស្របពេលព្រះអាទិត្យលិចនៅក្រុង Nice ប្រទេសបារាំង កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។

៩
ឆ្មាមួយ ក្បាលអង្គុយក្រោមដើមគ្រិស្តម៉ាសនៅក្រុងឡុងដិ៍ ប្រទេសអង់គ្លេស។