រូបភាពជុំវិញពិភពលោកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ប៉ាគីស្ថាន បុរីវ៉ាទីកង់ កេនយ៉ា ថៃ រុស្ស៊ី និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ២៥ ធ្នូ ២០១៩

១
ប៉ូលិសឈរយាមនៅខាងក្រៅព្រះវិហារមួយអំឡុងថ្ងៃជួបជុំនៃបុណ្យគ្រឹស្តស្មាសក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។

២
សម្តេចប៉ាប Francis ថើបរូបសំណាកព្រះយេស៊ូខណៈដែលលោកកំពុងប្រារព្ធថ្ងៃបុណ្យគ្រឹស្តស្មាសក្នុងព្រះវិហារ St. Peteទីក្រុង Basilica បុរីវ៉ាទីកង់កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

៣
អ្នកសម្តែងស្លៀកពាក់ជាតួក្នុងភាពយន្តគំនូជីវចល«Frozen» ហែក្បួននៅក្នុងសូនកម្សាន្ត Tokyo Disneyland ក្នុងទីក្រុង Urayasu ក្បែរទីក្រុងតូក្យូប្រទេសជប៉ុន។

៤
ក្មេងៗជិះរថភ្លើងកម្សាន្តនៅក្នុងសួន Uhuru Park អំឡុងថ្ងៃបុណ្យគ្រឹស្តស្មាសក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៥
ក្មេងៗជិះទោងក្នុងថ្ងៃបុណ្យគ្រឹស្តស្មាសក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

៦
គិលានុបដ្ឋាយិកាម្នាក់កំពុងស្លៀកឈុត Santa ឲ្យទារកនៅល្ងាចមុនថ្ងៃបុណ្យគ្រឹស្តស្មាសនៅមន្ទីរពេទ្យ Synphaet ក្នុងទីក្រុងបាងកកកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។

៧
មនុស្សម្នាដើរតាមផ្លូវការតុបតែងស្វាគមន៍ឆ្នាំថ្មី នៅតាមផ្លូវ Novy Arbat ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

៨
អ្នកចូលរួមស្លៀកឈុត Santa Claus លោតចូលក្នុងទឹកក្នុងការប្រកួតហែលទឹកគ្រឹស្តស្មាស Copa Nadal នៅកំពង់ផែ Port Vell ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។