រូបភាពជុំវិញពិភពលោកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ មានមកពីប្រទេសដូចជា អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម សហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៥ ធ្នូ ២០១៨

1
បុរសម្នាក់ស្លៀកពាក់ជា Santa Claus ហើយឌុបក្មេងនៅក្នុង តុកតុកជាយក្រុង Najaf ប្រទេសអ៊ីរ៉ាក់។

3
ស្រ្តីម្នាក់ដើរកាត់រូបបដា Santa Claus ដ៏ធំមួយនៅរមណីយដ្ឋានលំហែកាយមាត់សមុទ្រមួយក្នុងទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម។

4
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងស្រ្តីទី១ Melania Trump និយាយទូរសព្ទនៅក្នុងសេតវិមានអំពីទីតាំងរបស់ Santa ពីបន្ទាយអាកាសការពារជាតិនៅភាគខាងជើងអាមេរិកនៅក្នុងយប់មុនថ្ងៃបុណ្យគ្រឹស្តម៉ាសកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

6
គ្រិស្តសាសនិកកំពុងអធិដ្ឋានសរសើរតម្កើងព្រះនិងច្រៀងដើម្បីអបអរពិធីបុណ្យគ្រិស្តម៉ាសនៅBaptist Community នៃទន្លេ Congo ក្នុងទីក្រុង Loma សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោអំឡុងថ្ងៃបុណ្យឈប់សម្រាកសាសនាគ្រិស្ត។

7
សមាជិកនៃក្លឹបហែលទឹក«Berlin seals» ហែលទឹកនៅក្នុងបឹង Orankesee ក្នុងទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់។

8
អ្នកថតរូបម្នាក់ឈរមាត់សមុទ្រខណដែលព្រះ អាទិត្យលិចនិងមានរន្ទះបាញ់មួយនៅរមណីយដ្ឋានដែលត្រូវបានរលកយក្សស៊ូណាមិបក់បោកនៅក្នុងទីក្រុង Carita ប្រទេសឥណ្ឌូណេស៊ី។