រូបភាពជុំវិញពិភពលោកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ មកពីប្រទេសឥណ្ឌូណេស៊ី ឥណ្ឌា អ៊ីតាលី អង់គ្លេស អ៊ីស្រាអែល រុស្ស៊ី អាស៊ែបៃហ្សង់ និងចិន។
រូបភាពជុំវិញពិភពលោក ២៣ ធ្នូ ២០១៨

១
បំណែកបែកបាក់នៅរប៉ាត់រប៉ាយ បន្ទាប់ពីមានរលកយក្សស៊ូណាមីនៅក្នុងក្រុង Carita ប្រទេសឥណ្ឌូណេស៊ី។ រលកយក្សស៊ូណាមីបានកើតឡើង បន្ទាប់ពីមានការផ្ទុះភ្នំភ្លើងនៅជុំវិញដៃសមុទ្រ Sunda នៅចុងសប្តាហ៍ដែលមហាញឹកមួយ និងបានសម្លាប់មនុស្សជាង២០០នាក់ បោកបក់ទៅលើសណ្ឋាគារ ផ្ទះ និងមនុស្សជាច្រើនដែលចូលរួមក្នុងការប្រគុំតន្ត្រីលើឆ្នេរមួយ។

២
បុរសម្នាក់ទ្រហោយំបន្ទាប់ពីដឹងថា សាច់ញាតិម្នាក់របស់ខ្លួនជាជនរងគ្រោះម្នាក់នៃជនរងគ្រោះដែលបានស្លាប់ដោយសាររលកយក្សស៊ូណាមីនៅក្នុងក្រុង Carita ប្រទេសឥណ្ឌូណេស៊ី។

៣
កូនក្រមុំឥណ្ឌាអង្គុយជាមួយគ្នាដើម្បីថតរូបជាក្រុមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំមួយនៅក្នុងក្រុង Surat ប្រទេសឥណ្ឌា។

៤
មនុស្សម្នាដែលស្លៀកពាក់ឈុត Santa Claus ជិះទូកតាមព្រែកជីក Grand Canal ក្នុងក្រុង Venice ប្រទេសអ៊ីតាលី ដើម្បីប្រារព្ធពិធីជិះទូកប្រពៃណី Venetians។

៥
នាង Ann Bloom មកពីកាណាដាចូលរួមជាមួយអ្នកធ្វើដំណើរផ្សេងទៀត នៅពេលពួកគេស្វាគមន៍ព្រឹត្តិការណ៍សុលស្ទីស (ព្រះអាទិត្យដើរចេញឆ្ងាយពីខ្សែអេក្វាទ័រ) ក្នុងរដូវរងា នៅប្រជុំថ្ម Stonehenge ក្នុងក្រុង Amesbury ប្រទេសអង់គ្លេស កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។

៦
ក្មេងប្រុសនៃកុលសម្ព័ន្ធ Bedouin ជិះលានៅលើវាលមួយក្បែរក្រុង Ofakim ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។

៧
ក្មេងៗជិះរទេះសេះនៅក្នុងពេលធ្លាក់ព្រិលមួយក្នុងឧទ្យានក្នុងក្រុង Pavlovs ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។

៨
កងកម្លាំងយោធានៃកងកម្លាំងថ្មើរជើងប្រយុទ្ធប្រឆាំងនឹងការបដិវត្ដន៍ឥស្លាម (IRGC Ground Force) ចាប់ផ្តើមធ្វើសង្គ្រាមនៅក្នុងឈូងសមុទ្រពែក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។

៩
មនុស្សម្នាដើរកាត់ការតុបតែងរូប២០១៩ នៅពីមុខអគារ Maiden ក្នុងក្រុងបុរាណ ក្នុងក្រុង Baku ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។

១០
បេក្ខជនប្រកួតតុបតែងជាតួអង្គក្នុងភាពយន្ត Avatar ចូលរួមនៅក្នុងការប្រកួតដើរលើខ្សែពួរមួយនៅ ក្នុងខេត្ត Hunan ប្រទេសចិន។