1កីឡាកររបស់ក្រុមហ៊ុន Flexjets ប្រកួតជាមួយនឹងកីឡាកររបស់សមាគម U.S. Polo Association សម្រាប់ជើងឯក Aspen World Snow Polo Championship នៅឧទ្យាន Rio Grande Park ក្នុងក្រុង Aspen រដ្ឋ Colorado។
2បុរសជ្វីពម្នាក់ដែលមានគ្របស្បៃ ធ្វើការអធិដ្ឋាននៅកន្លែងទទួលជនជាតិជ្វីពដែលទើបមកថ្មីនៅក្រុង Amona តំបន់ West Bank។
3អ្នករត់ប្រណាំងតុបតែងជាខ្មោច (zombie) ក្នុងពេលរត់ប្រណាំង Zombie Run Taiwan នៅឧទ្យាន Fu Zhou Riverside Park ក្នុងក្រុងតៃប៉ិថ្មី កោះតៃវ៉ាន់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។
4អ្នកស្ម័គ្រចិត្តម្នាក់ដើរកាត់ផ្នូរទាហាននៅកន្លែងបញ្ចុះសព Ft. Logan National Cemetery បន្ទាប់ពីមានការដាក់កម្រងផ្កាសម្រាប់បុណ្យណូអែល ក្នុងព្រឹត្តិការណ៍ Wreaths Across America ក្នុងក្រុង Denver រដ្ឋ Colorado កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។
6កីឡាករ Fabricio របស់ក្រុម Kashima Antlers (រូបស្តាំ) ប៉ះទង្គិចជាមួយនឹងកីឡាករ Sergio Ramos របស់ក្រុម Real Madrid (រូបខាងក្រោម) និងអ្នកចាំទី Keylor Navas ក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ FIFA Club World Cup នៅក្នុងក្រុង Yokohama ប្រទេសជប៉ុន។
7អ្នកទេសចរណ៍មើលភ្លើងពណ៌ដែលតុបតែងលើដើមឈើដើម្បីប្រារព្ធបុណ្យណូអែល និងពិធីឆ្លងឆ្នាំ នៅសួនច្បារ Garden of Morning Calm ក្នុងតំបន់ Gapyeong ប្រទេសកូរ៉េខាងត្បូង។