រូបភាពជុំវិញពិភពលោក ១៧ ធ្នូ ២០១៨ មកពីប្រទេសកូឡុំប៊ី អាហ្វហ្គានីស្ថាន ម៉ាសេដូនៀ ថៃ ចិន កូរ៉េខាងជើង រុស្ស៊ី ម៉ាដាហ្គាស្កា និងម៉ាឡេស៊ី។
រូបភាពជុំវិញពិភពលោក ១៧ ធ្នូ ២០១៨
- VOA English

១
ពលរដ្ឋវេណេស៊ុយអេឡាដើរកាត់រូបថតជនចំណាកស្រុក និងជនភៀសខ្លួន ដែលត្រូវបានដាក់បង្ហាញនៅលើស្ពាន Simon Bolivar នៅក្រុង Cucuta ្របទេសកូឡុំប៊ី ជាផ្នែកមួយនៅយុទ្ធនាការ «Somos Panas» (យើងជាមិត្តនឹងគ្នា) រៀបចំឡើងដោយបណ្តាអង្គការក្រៅរដ្ឋាភិបាលនានាដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាដែលជនចំណាកស្រុកជួបប្រទះ។

២
បវរកញ្ញានាង Catriona Gray មកពីហ្វីលីពីន ទទួលបានការអបអរពីបវរកញ្ញាដទៃទៀត បន្ទាប់ពីនាងបានឈ្នះការប្រកួតបវរកញ្ញាចក្រវាឡ (Miss Universe) នៅក្រុងបាងកក ប្រទេសថៃ។

៣
លោកស្រី Li Wenzu កោរសក់របស់ខ្លួន នៅក្នុងការតវ៉ាប្រឆាំងនឹងការឃុំខ្លួនប្តីរបស់លោកស្រី និងជាមេធាវីផ្នែកសិទ្ធិមនុស្ស លោក Wang Quanzhang នៅអំឡុងពេលចុះបង្រ្កាបមួយ នៅក្រុងប៉េកាំង។

៤
ពលរដ្ឋរស់នៅក្រុងព្យុងយ៉ាងឳនគោរពរូបសំណាកអតីតមេដឹកនាំកូរ៉េខាងជើងលោក Kim Il Sung និងលោក Kim Jong Il អំឡុងពេលបុណ្យរំឭកវិញ្ញាណក្ខន្ធថ្នាក់ជាតិមួយ។

៥
រដ្ឋមន្រ្តីការពារជាតិអាល្លីម៉ង់ លោកស្រី Ursula von der Leyen (កណ្តាល) ចូលរួមនៅក្នុងការរំឭកវិញ្ញាណក្ខន្ធទាហាន ដែលបានពលី នៅជំរំ Camp Marmal ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។

៧
ក្មេងស្រីម្នាក់ចូលរួមក្នុងយុទ្ធនាការឃោសនារបស់បេក្ខជនប្រធានាធិបតីលោក Andry Rajoelina នៅក្រុង Antananarivo ប្រទេសម៉ាដាហ្គាស្កា។

៨
អ្នករកស៊ីផ្លូវភេទធ្វើបាតុកម្មទាមទារការបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើខ្លួន និងការដាក់ទោសលើជនដែលប្រព្រឹត្តិអំពើហិង្សា នៅក្រុង Skopje ប្រទេសម៉ាសេដូនៀ។

៩
ស្រ្តីម្នាក់នៅក្នុងរូងមួយ ដែលត្រូវបានរចនាលម្អដោយភ្លើងពណ៌សម្រាប់បុណ្យឈប់សម្រាកនាពេលខាងមុខនៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។

១០
មនុស្សម្នាដើរនៅក្នុងផ្សារទំនើបមួយ ដែលត្រូវបានតុបតែងលម្អសម្រាប់បុណ្យណូអែល នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។