រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៥ មកពីប្រទេសអាហ្សង់ទីន ស.រ.អា ចិន រុស្ស៊ី អាល្លឺម៉ង់ កូរ៉េខាងត្បូង អង់គ្លេស បារាំង និងស៊ីរី។the best news photos from around the world.
រូបភាពជុំវិញពិភពលោក ១០ ធ្នូ ២០១៥

១
អមជាមួយដោយស្រ្តីទីមួយលោកស្រី Juliana Awada និងកូនស្រី Antonia ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានធ្វើការស្វាគមន៍ទៅហ្វូងមនុស្សពីបង្កាន់ដៃយ៉នៃវិមានរដ្ឋាភិបាលនៅរដ្ឋធានីប៊ុយណូស៊ែ (Buenos Aires)។

២
សមាជិកនៃក្រុមអឌ្ឍច័ន្ទន៍ក្រហមស៊ីរីជួយនាំដំណើរជនស៊ីរី និងរើគ្រឿងផ្គត់ផ្គង់ចំនួនពីតំបន់គ្រប់គ្រងដោយក្រុមប្រឆាំងទៅកាន់តំបន់គ្រប់គ្រងដោយរដ្ឋាភិបាលនៅក្រុង Aleppo ភាគខាងជើងប្រទេសស៊ីរីតាមរយៈផ្លូវឆ្លងកាត់ Garage al-Hajz នៅក្នុងសង្កាត់ Bustan al-Qasr។

៣
ក្រុមសកម្មជនរបស់អង្គការ Oxfam (ពីខាងឆ្វេង) ពាក់ស្រោមមុខជា ប្រធានាធិបតីអាមរិកលោកប៉ារ៉ាក់ អូបាម៉ា ប្រធានាធិបតីចិនលោក Xi Jinping ប្រធានាធិបតីបារាំងលោក Francois Hollande នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendara Modi អធិការបតីអាល្លឺម៉ង់លោកស្រី Angel Merkel និងនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull ខណៈដែលពួកគេបានធ្វើបាតុកម្មតវ៉ាមួយនៅអំឡុងពេលកិច្ចប្រជុំបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅក្រុង Le Bourget ភាគខាងជើងប្រទេសបារាំង។

៤
តារាចម្រៀង Madonna (ខាងឆ្វេង) ច្រៀងជិតអ្នកលេងហ្គីតា Monte Pittman និងកូនប្រុសរបស់អ្នកស្រី David Banda នៅវិមាន Place de la Republique នៅកន្លែងរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះពីការវាយប្រហារភេរវកម្ម នាថ្ងៃ ១៣ វិច្ឆិកា នៅក្រុងប៉ារីស។

៥
បុរសម្នាក់បោះចោលរបស់របរដែលរងការខូចខាតពីទឹកជំនន់ពីហាងលក់សំលៀកបំពាក់អាពាហ៌ពិពាហ៌នៅក្រុង Carlisle ភាគខាងជើងប្រទេសអង់គ្លេស។

៦
រថក្រោះចម្បាំងអាមេរិកប្រភេទ M1A2 SEP Abrams ឆ្លងកាត់ទន្លេ Hantan នៅអំឡុងពេលហ្វឹកហាត់យោធារួមប្រចាំឆ្នាំមួយរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅក្រុង Yeoncheon ប្រទេសកូរ៉េខាងត្បូង។

៧
តារាសម្តែងនាង America Ferrera នាង Chloe Grace Moretz និងនាង Angela Bassett (ពីឆ្វេងទៅស្តាំ) មានប្រតិកម្មភ្អាក់ផ្អើល ខណៈពេលពួកគេមើលទៅលើក្រដាស មុនពេលប្រកាសការតែងតាំងឲ្យឈរឈ្មោះសម្រាប់ប្រកួតពានរង្វាន់ Golden Globe Awards ប្រចាំឆ្នាំលើកទី ៧៣ នៅក្រុង Beverly Hills រដ្ឋ California។ ពានរង្វាន់នោះនឹងត្រូវផ្តល់ឲ្យនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។

៨
មនុស្សម្នាមើលទៅរថយន្តមួយដែលបានធ្លាក់ចូលរួងផ្លូវក្រោមដីនៅក្រុង Fuzhou ខេត្ត Fujian ប្រទេសចិននាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥។ ម្ចាស់រថយន្តនោះថយរថយន្តចូលផ្លូវរូងក្រោមដី ប៉ុន្តែបានច្រឡំជាន់ហ្គ៊ែរជំនួយហ្រ្វាំង។ គ្មាននរណាម្នាក់បានរងរបួសនៅក្នុងហេតុការណ៍នោះឡើយ នេះបើយោងទៅតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក។

៩
ពិព័រណ៍ពន្លឺរៀបចំជាមួយនឹងកញ្ចក់ និងពន្លឺ LED ត្រូវបានដាក់ឡើងជាផ្នែកមួយនៃការអបអរពិធីបុណ្យណូអែលនៅ «Starlight Garden» នៅ កោះហុងកុង។

១០
លោក Nikolai Vasilyev វ័យ ៦២ឆ្នាំ ស្លៀកពាក់ជា Father Frost ដែលមានឋានៈដូចតាណូអែលសម្រាប់ប្រជាជនរុស្ស៊ី ដោយជិះស្គីទឹកនៅលើទន្លេ Yenisei ជាយក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។

១១
ពន្លឺជាខ្សែត្រូវបានដាក់នៅក្នុងអាងបាញ់មួយនៅខាងមុខវិមាន Old Opera ជាគ្រឿងតុបតែងលម្អថ្ងៃបុណ្យណូអែលនៅក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

១២
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook (ខាងឆ្វេង) ចូលរួមនៅក្នុងកម្មវិធីមួយសម្រាប់ឲ្យសិស្សរៀនសរសេរកូដកុំព្យូទ័រនៅឯហាងលក់ផលិតផលក្រុមហ៊ុន Apple មួយនៅក្រុង Manhattan នៅបុរីញូវយ៉ក នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥។

១៣
អ្នករៀបរបាំ Ballet ទោលនាង Valeria Zapasnikova (ខាងឆ្វេង) និងតារារបាំឯកលោក Leonid Sarafanov ធ្វើការសម្តែងនៅក្នុងកម្មវិធី «The Nutcracker» នៅឯមហោស្រព Mikhailovsky នៅក្រុង St.Petersburg ប្រទេសរុស្ស៊ី។

១៤
អ្នករបាំម្នាក់បង្វិលកងដែនជុំវិញខ្លួននៅអំឡុងពេលកម្មវិធីជិះស្គីលើទឹកកក ជាផ្នែកមួយនៃការសម្តែងនៅ Ocean Park Christmas នៅកោះហុងកុង។

១៥
លោក Seth Hardwick ធ្វើការប្រកួតជិះលើសេះកញ្ជ្រោល។ លោកបានទទួលចំណាត់ថ្នាក់លេខបី នៅក្នុងពិន្ទុ ៨១.០ នៅក្នុងការប្រកួត National Finals Rodeo លើទីប្រាំពីរនៅក្រុង Las Vegas នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥។