រូបភាពជុំវិញពិភពលោកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ មកពីប្រទេសប៉ាឡេស្ទីន ឥណ្ឌា រុស្ស៊ី ស្រីលង្កា ជប៉ុន អេមីរ៉ាតអារ៉ាប់រួម និងរូម៉ានី។
រូបភាពជុំវិញពិភពលោក ០១ ធ្នូ ២០១៩

១
ស្ត្រីប៉ាឡេស្ទីនចូលរួមនៅក្នុងការរត់ម៉ារ៉ាតុន ដើម្បីអំពាវនាវឲ្យមានការបញ្ឈប់អំពើហិង្សាលើស្ត្រី នៅក្នុងខេត្ត Khan Yunis។

២
បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដើរក្បួននៅលើផ្លូវមួយក្នុងពេលប្រមូលផ្តុំមួយនៅក្នុងក្រុងហុងកុង។

៣
កងទ័ពជើងទឹកឥណ្ឌាបង្ហាញជំនាញរបស់ពួកគេនៅក្នុងពេលហ្វឹកហាត់សម្រាប់ការប្រារព្ធទិវាកងទ័ពជើងទឹក នៅសមុទ្រអារ៉ាប់ក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។

៤
ស្ត្រីម្នាក់ជ្រមុជទឹកកក នៅក្នុងទន្លេ Amur ក្នុងក្រុង Blagoveshchensk តំបន់ Amur ប្រទេសរុស្ស៊ី។

៥
ក្មេងប្រុសម្នាក់បង្ហោះខ្លែងនៅពេលព្រះអាទិត្យលិច នៅក្នុងក្រុង Colombo ប្រទេសស្រីលង្កា។

៦
កីឡាការនី Samantha Smith (រូបឆ្វេង) និងកីឡាការនី Rachel Tam ប្រកួតប្រជែងដណ្តើមយកពានរង្វាន់កាយសម្ព័ន្ធ Trampoline ពិភពលោក នៅមជ្ឈមណ្ឌលកាយសម្ព័ន្ធ Ariake ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៧
កីឡាករ Lewis Hamilton មកពីចក្រភពអង់គ្លេសបើករថយន្តរបស់លោកក្នុងពេលប្រណាំងរថយន្ត Emirates Formula One Grand Prix នៅទីលាន Yas Marina ក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

៨
អ្នកទេសចរណ៍នាំគ្នាប្រមូលផ្តុំ និងថតរូប នៅពេលដែលដើមឈើ ginkgos ពណ៌មាសត្រូវបានគេដាក់ភ្លើង នៅលើផ្លូវដែលមានដើមឈើ ginkgos នៅក្នុងស្តាត Meiji Jingu Gaien ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

៩
សិល្បករម្នាក់សម្តែងនៅមុនការប្រកួតបាត់ទាត់ Euro 2020 Finals Draw នៅក្នុងក្រុង Bucharest ប្រទេសរូម៉ានី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

១០
ស្តេចភេនហ្វីនត្រូវបានគេឃើញនៅកោះ Falkland ដែនដីចក្រភពអង់គ្លេស នៅក្នុងសមុទ្រអាត្លង់ទិកខាងត្បូង។