រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ មានមកពីប្រទេសរុស៊្សី នេប៉ាល់ លីបង់ ចិន បារាំង កម្ពុជា ជប៉ុន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក។
រូបភាពជុំវិញពិភពលោក ១ ធ្នូ ២០១៥

១
បូក្រហម ដែលជាសញ្ញាជាអន្តរជាតិសម្រាប់ការចង់ដឹងពីជំងឺអេដស៍ ត្រូវបានគេដាក់នៅតាមអគារខ្ពស់ៗនៅលើផ្លូវ Arbat ក្នុងពេលយុទ្ធនាការដើម្បីអបអរទិវាអេដស៍ពិភពលោក នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។

២
ស្រ្តីនេប៉ាល់ និងកូនៗមកពីអង្គការ Maiti Nepal ដែលជាមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយសារការជួញដូរផ្លូវភេទ ដុតភ្លើងទៀន ១ថ្ងៃមុនទិវាអេដស៍ពិភពលោកនៅក្នុងក្រុងកដ្ឋមណ្ឌូ (Kathmandu) ប្រទេសនេប៉ាល់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

៣
ប៉ូលិសលីបង់ម្នាក់ (រូបកណ្តាល) ដែលត្រូវបានចាប់ជំរិតដោយក្រុម Nusra Front បានអោបម្តាយរបស់គាត់ (រូបឆ្វេង) នៅពេលគាត់បានមកដល់វិមានរបស់រដ្ឋាភិបាល នៅក្នុងក្រុងបេរូត (Beirut). ក្រុម al-Qaida ក្នុងប្រទេសស៊ីរីបានដោះលែងទាហានលីបង់មួយក្រុមដែលត្រូវបានចាប់ជាចំណប់ខ្មាំងអស់រយៈពេលជាង១ឆ្នាំ។ ការចាប់ជំរិតនេះជាផ្នែកនៃការដោះដូរនឹងការដោះលែងជនជាតិកាតាដែលរួមមានអ្នកទោសយ៉ាងហោចណាស់១១នាក់ដែលយោធាបានចាប់ខ្លួន។ អ្នកទាំងនោះរួមមានទាំងអតីតភរិយារបស់លោក Abu Bakr al-Baghdadi មេដឹកនាំរដ្ឋឥស្លាមផងដែរ។

៤
អ្នកទេសចរប្រើប្រាស់ទូរស័ព្ទដៃដើម្បីថតរូប និងវីដេអូនៃពិធីបង្ហូតទង់ជាតិនៅទីលាន Tiananmen ក្នុងពេលមានអ័ព្ទយ៉ាងក្រាស់នៅក្នុងក្រុងប៉េកាំង ប្រទេសចិន។

៥
មន្រ្តីប៉ូលិសកុបកម្មដើរល្បាតនៅក្នុងកិច្ចប្រជុំអាកាសធាតុ ដែលជាសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅក្នុងសង្កាត់ Le Bourget ភាគខាងជើងនៃក្រុងប៉ារីស ប្រទេសបារាំង។

៦
អ្នកនេសាទបង់សំណាញ់របស់គាត់នៅក្នុងទន្លេមេគង្គ នៅក្បែររាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

៧
គូស្នេហ៍មួយគូដើរលេងនៅក្នុងសួននៅទីសក្ការៈបូជា Hikawa ក្នុងពិធីអាពាហ៍ពិពាហ៍ប្រពៃណីបែប Shinto របស់ពួកគេ ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៨
បុរសជនជាតិឥណ្ឌាម្នាក់កាន់ឆ័ត្រដើរកាត់ទឹកជំនន់ នៅក្នុងក្រុង Chennai ដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំង។

៩
កម្មករជាច្រើនលាងសម្អាតបង្អួចនៃអគារការិយាល័យមួយនៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

១០
ព្រះអង្គ Harry របស់អង់គ្លេសលេងបាល់អោបជាមួយក្មេងៗក្នុងស្រុក ក្នុងពេលបណ្តុះបណ្តាលមួយក្នុងក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង។ ព្រះអង្គ Harry កំពុងស្ថិតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងតំណាងឲ្យក្រុម Sentebale ដែលជាក្រុមសប្បុរសធម៌ដែលទ្រង់បង្កើតជាមួយព្រះអង្គ Seeiso របស់ប្រទេសឡេសូតូ (Lesotho) ដើម្បីចងចាំដល់មាតារបស់ទ្រង់។

១១
ប៉ូលិសម្នាក់មើលទៅរថយន្តមួយដែលក្រឡាប់ទៅក្នុងរណ្តៅមួយ បន្ទាប់ពីបុកជញ្ជាំងឥដ្ឋមួយ នៅថ្ងៃដែលមានអ័ព្ទនៅក្នុងក្រុង Xianyang ខេត្ត Shaanxi ប្រទេសចិន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

១២
មេអំបៅមួយប្រភេទទុំលើដើមស្រល់មួយដើមនៅក្នុងក្រុង Angangueo ប្រទេសម៉ិកស៊ិក។ មេអំបៅប្រភេទរាប់ពាន់ដែលលមានពណ៌ទឹកក្រូច និងខ្មៅចាប់ផ្តើមស្វែងរកជម្រកនារដូវរងានេះនៅកណ្តាលប្រទេសម៉ិកស៊ិក ក្នុងពេលផ្លាស់ទីប្រចាំឆ្នាំរបស់ពួកគេ។