ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៣៨៤​នាក់​បាន​ស្លាប់​ដោយ​សារ​រញ្ជួយ​ផែនដី​និង​រលក​សមុទ្រ​ Tsunami នៅ​ឥណ្ឌូណេស៊ី


ប្រជាពលរដ្ឋ​ឈរ​នៅ​ខាងមុខ​​ហាង​ទំនិញ​ដែល​បាក់បែក​បន្ទាប់​ការ​រញ្ជួយ​ដី​នៅ​ Palu កោះ Sulawesi ប្រទេស​ឥណ្ឌូណេស៊ីកាលពី​ថ្ងៃទី​២៩ ខែ កញ្ញា ឆ្នាំ ២០១៨។

មន្ត្រី​​ឥណ្ឌូណេស៊ី​និយាយថា​មានមនុស្សយ៉ាង​តិច​ណាស់​៣៨៤នាក់​បានស្លាប់​និង៥៤០​នាក់​ទៀត​បានត្រូវ​របួស​នៅ​ក្រោយ​មានការរញ្ជួយផែនដី​មាន​កម្លាំង​៧,៥កាល​ពី​ថ្ងៃ​សុក្រនិងមាន​មហារ​រលកសមុទ្រ Tsunami នៅ​ពេល​បន្ទាប់​ក្នុង​ក្រុង​ពីរ គឺក្រុង​ Palu និង​ក្រុង Donggalaក្នុង​ខេត្ត Sulawesi នា​ផ្នែក​កណ្តាល​នៃ​ប្រទេស ឥណ្ឌូណេស៊ី។

​មន្ត្រីឥណ្ឌូណេស៊ី​និយាយថា​មានមនុស្សយ៉ាង​តិច​ណាស់​៣៨៤នាក់​បានស្លាប់​និង៥៤០​នាក់​ទៀត​បានត្រូវ​របួស​នៅ​ក្រោយ​មានការរញ្ជួយផែនដី​មាន​កម្លាំង​៧,៥កាល​ពី​ថ្ងៃ​សុក្រនិងមាន​មហារ​រលកសមុទ្រ Tsunami នៅ​ពេល​បន្ទាប់​ក្នុង​ក្រុង​ពីរ គឺក្រុង​ Palu និង​ក្រុង Donggalaក្នុង​ខេត្ត Sulawesi នា​ផ្នែក​កណ្តាល​នៃ​ប្រទេស ឥណ្ឌូណេស៊ី។

អាជ្ញាធរ​បាននិយាយនៅ​ថ្ងៃ​សៅរ៍​នេះថាមានមនុស្ស​រាប់រយនាក់បានឋិត​នៅលើ​ឆ្នេរខ្សាច់​ក្នុង​ក្រុង Palu ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យមួយនៅពេល​មាន​ការរញ្ជួយ​ផែនដី​និង​មហា​រលក​សមុទ្រ Tsunami ដែលបានធ្វើឱ្យមនុស្សច្រើននាក់​បាត់បង់​ជីវិត​ក្នុង​រលក​សមុទ្រធំៗទាំង​នេះ។

លោក​ Sutopo Purwo Nugroho អ្នកនាំ​ពាក្យ​នៃ​ទីភ្នាក់ងារ​មហន្តរាយ​ជាតិ​បាន​និយាយ​ថា​មហារ​រលក​សមុទ្រ Tsunami នេះ​មានល្បឿន៨០០គ.ម.ក្នុង​មួយ​ម៉ោង​ហើយ​បាន​បំផ្លាញអាគារ​និង​ហេដ្ឋារចនាសម្ព័ន្ធ។ ​លោកបានថ្លែង​ថា​ផ្ទះរាប់ពាន់ខ្នង មន្ទីរពេទ្យ ហាង​លក់ទំនិញ​ជា​ច្រើននិង​សណ្ឋាគារ​បាន​រលំ​ហើយ​ការ​បាក់ដី​បានផ្តាច់​ផ្លូវហាយវ៉េ​នៃ​ក្រុង Palu ផងដែរ។

ស្ពាន​ធំមួយ​ដែលឆ្លងកាត់​ទន្លេ​មួយក្នុងតំបន់ឆ្នេរសមុទ្រក្នុង​ខេត្ត Sulawesi បានបាក់។​

លោក Nugroho បាននិយាយ​ថា​មានការបញ្ជូន​ក្រុម​អ្នកស្វែង​រកនិងក្រុម​អ្នក​ជួយ​សង្គ្រោះទៅ​កាន់កន្លែង​កើត​ហេតុហើយ។​

រូប​ភាព​តាមកញ្ចក់ទូរទស្សន៍​បានបង្ហាញ​ឱ្យ​ឃើញ​ពួកមនុស្ស​រង​របួស​បាន​ទទួល​ការ​ព្យាបាល​នៅ​ក្នុងកន្លែង​ពេទ្យ​ធ្វើជាបណ្តោះអាសន្ន​នៅ​ខាង​ក្រៅ​អាគារ​ហើយ​គេ​ឃើញ​មានសាកសព​មនុស្សដែលខ្លះមានដាក់ក្នុង​ថង់ច្រកសាក​សព​ដាក់​នៅ​លើផ្លូវ​។

មន្ត្រី​ផ្នែក​មាន​អាសន្ន ឥណ្ឌូណេស៊ី ម្នាក់​បាននិយាយ​ថា «គេបានរក​ឃើញ​សពជន​រងគ្រោះ​នៅក្នុង​កន្លែង​មួយ​ចំនួនពី​ព្រោះ​ជន​ទាំង​នេះ​មានគ្រោះ​ថ្នាក់​ដោយ​សារ​កម្ទេច​អាគារ​រលំ​លើ​ឬ​បានរសាត់ទៅ​ក្នុង​សមុទ្រ​ដោយសារ​មហារលក​សមុទ្រ Tsunami»។​

ខ្សែភ្លើង​អគ្គិសនីនិង​ខ្សែ​ទូរគមនាគមន៍បាន​ត្រូវ​កាត់​ផ្តាច់ដែល​បានបង្អាក់​កិច្ចប្រតិបត្តិការ​ជួយ​សង្គ្រោះនៅ​ថ្ងៃសៅរ៍នេះ៕

XS
SM
MD
LG