រូបភាពជុំវិញពិភពលោក ០១ មីនា ២០១៧ មានមកពី ប្រទេសដូចជាបេឡារុស សហរដ្ឋអាមេរិក ចិន អ៊ីរ៉ាក់ អ៊ីតាលី បារាំង កូរ៉េខាងត្បូង ស្រីលង្កា ឥណ្ឌូនេស៊ី និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ០១ មីនា ២០១៧

១
សត្វក្តាន់នៅអឺរ៉ុបយកស្នែងជល់គ្នាខណដែលពួកគេកំពុងវាយគ្នាក្នុងព្រៃមួយក្បែរភូមិ Izubritsa ដែលមានចម្ងាយ២៨០ គីឡូម៉ែតភាគខាងជើងទីក្រុង Minsk ប្រទេសបេឡារុស។

២
សមាជិករបស់ក្រុមកូនក្រមុំតុក្កតា (Baby Doll Ladies) ទីក្រុង New Orleans ដើរតាមដងផ្លូវ St. Charles Avenue នាំមុខក្រុមដង្ហែក្បួន Zulu Parade អំឡុង Mardi Gras ក្នុងទីក្រុង New Orleans។

៣
កង់ម៉ាកផ្សេងៗគ្នាជាច្រើនដែលត្រូវគេរឹបអូស ឃើញនៅក្នុងចំណតមួយរបស់ក្រុមហ៊ុនគ្រប់គ្រងយានយន្តរបស់ Huangpu District ក្នុងទីក្រុងសៀងហៃប្រទេសចិន។

៤
ជនជាតិអ៊ីរ៉ាក់កាន់ទង់ជាតិពណ៌សដើរតាមផ្លូវខណដែលពួកគេរត់ចេញពីទីក្រុង Mosul អំឡុងការវាយប្រហារដោយកងកម្លាំងសន្តិសុខដើម្បីកាន់កាប់តំបន់ភាគខាងលិចទីក្រុងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។

៥
បុរសម្នាក់ឈរលើកម្រាលពោរពេញដោយផ្លែក្រូចដែលត្រូវគេកំទេចអំឡុងពិធីបុណ្យ Carnival ភាគខាងជើងទីក្រុង Ivrea នៃ Piedmont town ប្រទេសអ៊ីតាលី។

៦
កូនខ្លាឃ្មុំទឹកកកញីឈ្មោះ Nanuq កំពុងលេងក្នុងទឹកជាមួយម្តាយរបស់ខ្លួនឈ្មោះ Sesi ក្នុងពេលបង្ហាញខ្លួនទៅសាធារណជនដើម្បីអបអរទិវាខ្លាឃ្មុំទឹកកកអន្តរជាតិនៅសួនសត្វ Mulhouse ប្រទេសបារាំង។

៧
ទឹកមុខក្មេងស្រីភៀសខ្លួនអ៊ីរ៉ាក់ខណពេលដែលនាងត្រូវរត់ចេញពីផ្ទះរបស់នាងក្នុងសង្កាត់ Mamoun អំឡុងពេលដែលកងកម្លាំងអ៊ីរ៉ាក់កំពុងប្រយុទ្ធជាមួយរដ្ឋឥស្លាមភាគខាងលិចទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។

៨
សកម្មជនកូរ៉េខាងត្បូងស្លៀកពាក់ជាទាហានជប៉ុនក្នុងសម័យកុម្មុយនីស្តសម្តែងពីការបង្រា្កបចលនាឯករាជ្យក្នុងការប្រារព្វទិវាចលនាឯករាជ្យជាតិលើកទី៩៨ ក្នុងទីក្រុងសេអ៊ូល។

៩
កីឡាករ Cricket លោក Subashis Roy ចាប់បាល់មួយក្នុងពេលហ្វឹកហាត់នៅកីឡដ្ឋាន R. Premadasa Stadium រដ្ឋធានីកូឡុំបូ មុនពេលប្រកួតក្នុងប្រទេសស្រីលង្កា។

១០
ក្តាន់ដើរកាត់ឆ្មាំកិត្តិយសនៅពេលដែលពួកគេរង់ចាំការមកដល់របស់ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ី សាអូឌីត Salman bin Abdul Aziz នៅវិមានប្រធានាធិបតីក្នុងទីក្រុង Bogor ប្រទេសឥណ្ឌូនេស៊ី។

១១
អ្នកអបអរពិធីមកពីសាលាសិល្បៈ Portela សម្តែងនៅយប់ទីពីររបស់ការដង្ហែក្បួនក្នុងសាល Sambadrome រដ្ឋ Rio de Janeiro ប្រទេសប្រេស៊ីល។

១២
កូរ៉េខាងត្បូងស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េ កាន់ភ្លើងគោមនៅពេលដែលពួកគេដង្ហែក្បួនតាមដងផ្លូវដើម្បីអបអរទិវាចលនាឯករាជ្យនៅក្នុងថ្ងៃទី០១ ខែមីនា។