ថ្ងៃសៅរ៍ជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៏ហែលទឹកដែលទទួលបានការចាប់អារម្មណ៏ច្រើននៅក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅក្នុងទីក្រុង Rio de Janeiro ជាមួយនឹងតារារបស់សហរដ្ឋអាមេរិកនោះគឺលោក Michael Phelps នឹងធ្វើការហែលប្រណាំងចុងក្រោយ ចម្ងាយ ១០០ មែត្រដោយ ៤ក្បាច់ខុសៗគ្នា។ ហើយថ្ងៃសៅរ៍នេះក៏ជាថ្ងៃដែលកីឡាកររត់ប្រណាំងជនជាតិហ្សាម៉ាអ៊ីកលោក Usain Bolt ដែលត្រូវបានគេស្គាល់ថាជាបុរសដែលរត់លឿនជាងគេក្នុងពិភពលោក បានចាប់ផ្តើមការប្រកួតជាមួយនឹងការរត់១០០ម៉ែត្រ។ លោក Bolt ដែលមានអាយុ ២៩ឆ្នាំ និងបានបំបែកកំណត់ត្រាពិភពលោក ត្រូវបានគេរំពឹងថានឹងប្រកួតនៅរាត្រីថ្ងៃអាទិត្យចុងក្រោយនេះ ទោះបីជាលោកឈឺសរសៃគន្លាក់ជើងក៏ដោយ៕
កម្រងរូបភាព៖ «ថ្ងៃទី០៨នៃកីឡាអូឡាំពិកនៅទីក្រុង Rio»

១
នាង Ibtihaj Muhammad ជនជាតិអាមេរិកបានអបអរបន្ទាប់ពីឈ្នះប្រទេសរុស្ស៊ី១ពិន្ទុនៅក្នុងកីឡាចាក់សាបនារីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០១៦ នៅទីក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល ថ្ងៃទី ១៣ សីហា ២០១៦។

២
នាង Darya Safai សុំអង្វរអ្នកយាមនៅពេលដែលពួកគេចង់ដកនាងចេញដោយសារតែនាងលើកស្លាកដ៏ធំមួយដែលតវ៉ាថាស្រ្តីមិនដែលត្រូវបានអនុញ្ញាតឲ្យចូលទស្សនាកីឡាប្រកួតបាល់ទះក្នុងប្រទេសអ៊ីរ៉ង់ អំឡុងពេលប្រកួតកីឡាបាល់ទះបឋមផ្នែក បុរស រវាងអេហ្ស៊ីបនិងអ៊ីរ៉ង់។

៣
លោក Davilson Dos Santos Morais នៃប្រទេសកាប់វែរត្រូវបានផ្តួលដោយ Joe Joyce នៃប្រទេសអង់គ្លេសអំឡុងការប្រកួតប្រដាល់បុរសទម្ងន់ធ្ងន់លើស ៩១គីឡូក្រាមនៅក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ សីហា ២០១៦។

៤
នាង Melissa Gonzalez នៃសហរដ្ឋអាមេរិក (ស្តាំ) ដួលនៅពេលកំពុងវាយយកបាល់ជាមួយនាង Nicola White នៃប្រទេសអង់គ្លេសក្នុងកីឡាវាយកូនគោលលើទឹកកកសម្រាប់នារី ក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ សីហា ២០១៦។

៥
ប្រតិកម្មនាង Angelique Kerber នៃប្រទេសអាល្លឺម៉ង់បន្ទាប់ពីឈ្នះកីឡាវាយកូនបាល់តេនីស ជាមួយនាង Monica Puig នៃប្រទេសព័រតូរីកូក្នុងការប្រកួតយកមេដាយមាសក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Rio de Janeiroប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ សីហា ២០១៦។

៦
មន្រ្តីផ្នែកបច្ចេកទេសនិងបុគ្គលិកនៃមជ្ឈមណ្ឌល Lenk Aquatic Center ឃ្លាំមើលដំណើរការនៃការបូមទឹកចេញពីអាងសម្រាប់ហែលធ្វើសមកាលកម្ម ក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ សីហា ២០១៦។

៧
លោក Tom Burton នៃ ប្រទេសអូស្រ្តាលីប្រកួតក្នុងកីឡា Laser សម្រាប់បុរស ក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ សីហា ២០១៦។

៨
នាង Laura Sarosi បរាជ័យក្នុងការយកឈ្នះនាង Michelle Li ប្រទេសកាណាដាអំឡុងការប្រកួតនារីក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ សីហា ២០១៦។

៩
នាង Yana Egorian នៃប្រទេសអ៊ុយក្រែន (ឆ្វេង) និងនាង Olena Kravatska នៃប្រទេសរុស្ស៊ីប្រកួតកីឡាចាក់សាបនារីក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ សីហា ២០១៦។

១០
នាង Marielle Amant នៃប្រទេសបារាំង (ស្តាំ) រកកន្រ្តកបាល់ ប៉ុន្តែត្រូវបានទប់ដោយ Ramu Tokashiki នៃប្រទេសជប៉ុនក្នុងកីឡាបាល់បោះផ្នែកនារីនៅមជ្ឈមណ្ឌលយុវជនក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ សីហា ២០១៦។

១១
Eslam Eissa នៃប្រទេសអេហ្ស៊ីបបានអធិដ្ឋាននៅលើទីលាន ខណៈដែលក្រុមប្រទេសប្រេស៊ីលអបអរពេលបានរក្សាពិន្ទុស្មើបន្ទាប់ពីការប្រកួតបឋម កីឡាបាល់ដោយប្រើដៃផ្នែកបុរសរវាងអេហ្ស៊ីបនិងប្រេស៊ីល ក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ សីហា ២០១៦។

១២
Christoph Harting នៃប្រទេសអាល្លឺម៉ង់ត្រៀមថាសសម្រាប់បោះជាមួយនឹងដីសមុនការប្រកួតគប់ថាសផ្នែកបុរសក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ សីហា ២០១៦។

១៣
ប្រតិកម្មរបស់លោក Zeng Yi Wang ចំពោះ Daniel Gorak (ឆ្វេង) នៃប្រទេសប៉ូឡូញអបអរជ័យជម្នះរបស់ពួកគេជាមួយនឹង Maharu Yoshimura និង Koki Niwa នៃប្រទេសជប៉ុន អំឡុងការប្រកួតកីឡាវាយកូនបាល់តារាងផ្នែកបុរសក្នុងវគ្គប្រកួត ៤នាក់ចុងក្រោយ ក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ សីហា ២០១៦។