បេក្ខជនបក្សសាធារណរដ្ឋកាន់តែច្រើនប្រកួតនឹងលោកTrump និង លោក Biden
- Steve Herman
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងធ្វើយុទ្ធនាការដើម្បីវិលត្រឡប់ទៅកាន់អំណាចនៅសេតវិមានវិញ ដោយប្តេជ្ញាផ្តួលមេដឹកនាំបច្ចុប្បន្នដែលបានផ្តួលលោកក្នុងការបោះឆ្នោតឆ្នាំ២០២០ គឺលោកប្រធានាធិបតី Joe Biden ។ ប៉ុន្តែជាដំបូង លោក Trump នឹងត្រូវកម្ចាត់បេក្ខជននៃគណបក្សសាធារណរដ្ឋដែលមានច្រើនឡើងកំពុងឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីផងដែរ។ ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានជាតិរបស់វីអូអេ លោក Steve Herman នៅសេតវិមានរាយការណ៍ថា ទីលានដ៏ធំសម្រាប់គូប្រជែងក្នុងយុទ្ធនាការបឋមដ៏ច្រើនកំពុងឃោសនា ដោយផ្តល់ផលប្រយោជន៍ដល់លោក Trump ដោយសារពួកគេភាគច្រើនស្ទាក់ស្ទើរក្នុងការវាយប្រហារអតីតប្រធានាធិបតីរូបនេះ។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួលដូចតទៅ៖