ភ្នំពេញ៖ លោក ស៊ឹម សំអុល កំពុងតែរលាក់ចង្រិតពីសម្បុកធ្វើពីក្រដាសដាក់ពងមាន់ដើម្បីលក់ជូនអតិថិជនដែលបានមកដល់ផ្ទះរបស់គាត់នៅក្នុងភូមិទួលកី សង្កាត់ពោធិ៍សែនជ័យ ដែលស្ថិតនៅចម្ងាយជាងដប់គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ។
លោក ស៊ឹម សំអុល ប្រកបមុខរបរនេះ អស់រយៈពេលមួយឆ្នាំហើយ។ លោកបានបញ្ជាក់ថា៖
«ជួនឃើញមានការផ្សព្វផ្សាយតាមទូរទស្សន៍ កសិករផ្សេងៗចិញ្ចឹមចង្រិតមើលទៅដូចជាបានផលគួរសមទៅក៏សម្រេចចិត្តថាចាប់ផ្តើមសិក្សាស្វែងយល់ពីការចិញ្ចឹមចង្រិត ក៏បានដើរសួរដើរមើលគេ»។
នៅភូមិទួកីមានប្រជាពលរដ្ឋរស់នៅប្រមាណ១៨០គ្រួសារ។ ៥០ភាគរយនៃអ្នកភូមិជាកសិករ ខណៈដែលអ្នកភូមិមួយចំនួនធ្វើកិច្ចការរាជការ ជាគ្រូបង្រៀន និង កម្មករ។
លោក ស៊ឹម សំអុល ជាអ្នកចិញ្ចឹមចង្រិតម្នាក់ក្នុងចំណោមអ្នកភូមិចំនួនបួនគ្រួសារដែលប្រកបមុខរបរនេះ។
បុរសអាយុ២៨ឆ្នាំនេះ មានអាងចិញ្ចឹមចង្រិតចំនួន៨ដែលមានរាងជាចតុកោណ ហើយអាងទាំងនេះស្ថិតនៅប្រមាណតែមួយម៉ែត្រប៉ុណ្ណោះពីចំហៀងផ្ទះរបស់លោក។
លោកបញ្ជាក់ថាមុខរបរនេះបានជួយសម្រួលជីវភាពលោកយ៉ាងច្រើន។
តម្លៃចង្រិតរស់នៅលើទីផ្សារក្នុងមួយគីឡូតម្លៃចន្លោះពី១៥.០០០រៀល ទៅ១៨.០០០រៀលហើយតម្លៃចង្រិតបំពងរួចក្នុងមួយកំប៉ុងទឹកដោះគោតម្លៃពី៣.០០០រៀល ទៅ ៤.០០០រៀល តាមចង្រិតតូចឬធំ។ នេះបើតាមប្រជាពលរដ្ឋអ្នកចិញ្ចឹមចង្រិត។
ពាក់អាវផ្កាពណ៌ក្រហម កំពុងបីកូនតូច អ្នកស្រី សំរិទ្ធ ចន្ធី ជាអ្នកចិញ្ចឹមចង្រិតម្នាក់ទៀតក្នុងភូមិទួលកី។
ជាម្តាយកូនបីនាក់ អ្នកស្រី ចន្ធី បំពងចង្រិតដែលគាត់ចិញ្ចឹមនេះលក់ទៅឲ្យកម្មកររោងចក្រកាត់ដេរដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិរបស់អ្នកស្រី។
«វាជួយជាលុយ ដូចថាប្តីខ្ញុំប្រាក់ខែតិចមក កូនខ្ញុំប្រាក់តិចមក ខ្ញុំនេះចិញ្ចឹមចង្រិតបានប្រាក់ខែដែរ»។
ប្តីរបស់អ្នកស្រីសំរិទ្ធ ចន្ធី ជាជាងឡាននិងកូនស្រីច្បងរបស់គាត់ជាអ្នកធ្វើការផ្នែកគណនេយ្យក្នុងក្រុមហ៊ុនមួយ។ ក្នុងមួយខែអ្នកស្រីអាចលក់ចង្រិតបានពីដប់ទៅ១៣គីឡូក្រាម។
វិធីចិញ្ចឹមចង្រិត គេអាចចិញ្ចឹមក្នុងអាង ឬក៏ទ្រុង។ ចំពោះទំហំអាងចង្រិតគេអាចធ្វើចាប់ពី៣ម៉ែត្រការ៉េឡើងទៅព្រោះទំហំនេះអាចបានផលចង្រិត១០គីឡូក្រាម។ រីឯកម្ពស់ត្រូវធ្វើចាប់ពី៧តឹកឡើង ហើយត្រូវបិទស្គត់នៅមាត់អាងដើម្បីកុំឲ្យចង្រិតលោតចេញកើត។ ការសាងដំបូលរោងគេធ្វើពីស្លឹកឬស័ង្កសី ហើយត្រូវសង់ឲ្យខ្ពស់ពីលើអាងដើម្បីការពារកុំឲ្យចង្រិតក្តៅក្នុងអាង។
បន្ទាប់មកគេអាចដាក់ចំណីផ្សេងៗដែលម៉ត់ដើម្បីឲ្យកូនចង្រិតស៊ីរួមមាន ចំណីកូនមាន់ កន្ទក់ ឬស្លឹករុក្ខជាតិខ្ចីៗដូចជាស្លឹកបាស ស្លឹកផ្ទី ត្រកួន ល្ពៅ។ ហើយអ្នកចិញ្ចឹមត្រូវតែប្រយ័ត្នចំពោះស្ពៃមួយចំនួនអាចធ្វើឲ្យចង្រិតងាប់ដូចជា ស្ពៃដែលហិល ស្ពៃខ្មៅ ព្រោះវាមានជាតិហាង ហើយនឹង ស្ពៃខ្លះទៀតដែលមានជាតិគីមី។
លោក ស៊ឹម សំអុលយល់ថា ចង្រិតមានភាពងាយស្រួលក្នុងការចិញ្ចឹមបើប្រៀបទៅនឹងសត្វដទៃទៀតដូចជា ជ្រូក មាន់ ទាជាដើម។
«ចង្រិតជាប្រភេទសត្វដែលងាយស្រួលថែទាំជាងសត្វផ្សេងៗ ព្រោះកាលណាយើងមានអាងសម្រាប់ចិញ្ចឹមវាហើយយើងគ្រាន់តែទិញពូជវាមក ហើយរៀបចំសំបុកដែលជាក្រដាសពងមាន់ពងទាឲ្យច្រើនទៅ ចឹងយើងយកកូនចង្រិតដែលយើងទិញពងដែលចងថង់ហើយស្រេចមកដាក់ក្នុងហ្នឹង»។
ចង្រិតញីមួយក្បាលអាចពងបានពី២០០ ទៅ ៣០០ពង។ ចង្រិតញីមានកន្ទុយវែងនិងចង្រិតឈ្មោលគ្មានកន្ទុយនោះទេ។ ក្រោយពីចង្រិតញីពងរួចគេអាចចាប់វាលក់បាន។
ពាវអាវដៃវែងពណ៌ស សំបុរស្រអែម លោក ជិន កុម្ភះជាអ្នកចិញ្ចឹមចង្រិតនិងចែកចាយពូជចង្រិតពីប្រទេសថៃ។
លោកជិន កុម្ភៈ ឲ្យដឹងថា ចង្រិតមានពីរប្រភេទគឺចង្រិតធម្មជាតិ និងចង្រិតសិប្បនិម្មិតដែលកើតឡើងដោយការបង្កាត់។ ចង្រិតធម្មជាតិគឺដូចជាចង្រិតដូង រីឯចង្រិតសិប្បនិម្មិតមានបីប្រភេទ។ ប្រភេទទី១ មានឈ្មោះថាចង្រិតទឹកឃ្មុំឬចង្រិតអង្កាមឬចង្រិតខ្ទិះដោយសម្គាល់ទៅលើពណ៌វាគឺពណ៌ស។ ចង្រិតប្រភេទទី២មានឈ្មោះថា ចង្រិតខ្មៅ។ ចង្រិតប្រភេទទី៣មានឈ្មោះថាចង្រិតក្រហមឬចង្រិតស្វា។
ការចិញ្ចឹមចង្រិតធម្មជាតិផ្តល់ផលតិចជាងចង្រិតសិប្បនិម្មិតព្រោះថា ចង្រិតធម្មជាតិដូចជាចង្រិតដូងឲ្យផលក្នុងរយៈពេល៦ខែម្តងនឹងទាមទារឲ្យមានការចិញ្ចឹមតាមបែបធម្មជាតិ។ រីឯចង្រិតសិប្បនិម្មិតឬចង្រិតបង្កាត់គេប្រមូលលក់ក្នុងរយៈពេល យ៉ាងយូរ៤៥ថ្ងៃ។
បច្ចុប្បន្នមានប្រជាពលរដ្ឋអ្នកក្រុងភ្នំពេញមួយចំនួនកំពុងចិញ្ចឹមចង្រិតក្រហម ក្រៅពីនោះក៏មានប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនដែរដូចជាខេត្តបន្ទាយមានជ័យ កំពង់ធំ និងខេត្តកំពង់ចាម ជាដើម។
នៅពេលយប់លើផ្លូវកែងមួយក្បែរសាលាទួលគោកក្នុងរាជធានីភ្នំពេញ បុរសម្នាក់ពាក់អាវពណ៌ខ្មៅកំពុងតែលក់ចង្រិតឲ្យទៅអតិថិជននៅខាងមុខរទេះរបស់ខ្លួន។ រាងខ្ពស់ដំបង លោក ចន្ទសុភ័ក្រ្តា ក្នុងវ័យ២៨ឆ្នាំចាប់ផ្តើមលក់ចង្រិតនេះ ដោយសារវាងាយស្រួលលក់ ហើយមានអ្នកទិញច្រើន។
«មុខរបរហ្នឹងស្រួលដែរ វាអត់សូវមានភាពលំបាកទេ គ្រាន់តែយើងទិញមកហើយយកមកលាយបំពងទៅ។ ភាគច្រើនពួកគាត់ថាតម្លៃធូរថ្លៃ ទី២ វាមានរសជាតិឆ្ងាញ់ហើយគាត់ញ៉ាំលេងជាមួយគ្រួសារ»។
ដៃម្ខាងកំពុងកាន់វែកឆាកូខ្លាញ់ក្នុងខ្ទះ លោក ព្រិច វណ្ណេត អាយុ២៨ឆ្នាំ កំពុងតែលក់ចង្រិត និងសត្វល្អិតផ្សេងទៀត នៅក្បែរមន្ទីរពេទ្យសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងទឹកមុខញញឹម សម្តីៗមួយៗ លោក វណ្ណេតនិយាយថា របរលក់ចង្រិតមានការកើនឡើង។
«ចាប់ពីឆ្នាំ២០១០មកវាមានច្រើនអ្នកដែលចាប់អាជីពជាអ្នកលក់ចង្រិត ដោយសារតែការងារលក់ចង្រិតនេះវាមិនជាការលំបាកទេ ហើយវាអាចមានចំណូលចូលគួរសមដែលយើងអាចទទួលយកបាន»។
លោក វណ្ណេត បញ្ជាក់ថាជួនកាលភ្ញៀវទេសចរបរទេសក៏ចូលចិត្តហូបចង្រិតបំពងដែរ៕