ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការធ្វើតេស្ត​ជំងឺ​កូវីដ១៩ នាំ​ឲ្យ​មាន​ការជជែក​ដេញដោល​ច្រើន ខណៈ​អាមេរិក​មាន​ករណី​ឆ្លង​វីរុស​កើនឡើង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​មន្រ្តី​កំពូល​ផ្នែកសុខាភិបាល​សហរដ្ឋ​អាមេរិក បាន​ប្រាប់​សមាជិក​សភា​កាល​ពី​ថ្ងៃអង្គារ​ថា ការឆ្លើយតប​របស់​អាជ្ញាធរ​ចំពោះ​បញ្ហា​ឆ្លង​រាតត្បាត​វីរុសកូរ៉ូណា កំពុង​មាន​ភាពប្រសើរ​ជាងមុន បើទោះបីជា​រដ្ឋចំនួន២៦ នៅ​សហរដ្ឋ​អាមេរិក​រាយការណ៍​ថា ករណី​ឆ្លងជំងឺ​កូវីដ១៩ កំពុង​កើនឡើង​យ៉ាងណា​ក៏​ដោយ។ ការកើនឡើង​ករណី​ឆ្លង​ទាំងនេះ បាន​ក្លាយជា​ប្រធានបទ​យ៉ាង​សំខាន់​នៅក្នុង​ការជជែក​ដេញដោល​នយោបាយ បន្ទាប់ពី​លោកប្រធានាធិបតី Donald Trump ថ្លែង​នៅ​ឯពិធី​ជួបជុំ​មួយ​កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅ​ថា​ លោក​​បានស្នើរ​ឲ្យ​កាត់​បន្ថយ​​ការ​ធ្វើ​​តេស្ត​វីរុសកូរ៉ូណា។ អ្នកស្រី Katherine Gypson អ្នក ឆ្លើយឆ្លង ពត៌មាន​​របស់​វីអូអេ​ប្រចាំសភា​រាយការណ៍​អំពី​រឿង​នេះ​ពី​វិមានសភា​អាមេរិក។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG