Hello VOA៖ វីរុសកូរ៉ូណា រដ្ឋប្រហារ និងគោលនយោបាយចិននឹងផ្លាស់ប្តូរទិសដៅប្រទេសអាស៊ីអាគ្នេយ៍
អ្នកវិភាគយល់ថា បញ្ហាធំៗចំនួនបីគឺគោលនយោបាយការបរទេសរបស់ចិនដោយមិនយកចិត្តទុកលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ វិបត្តិសុខភាពបង្កឡើងដោយវីរុសកូរ៉ូណា និងរដ្ឋប្រហារនៅប្រទេសភូមា នឹងធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ពិចារណាឡើងវិញនូវការពាក់ព័ន្ធនឹងប្រទេសកុម្មុយនីស្តចិន។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានថ្លែងក្នុងកម្មវិធី Hello VOA ថា ក្រោយពីជំងឺរាតត្បាតកូវីដ១៩ គឺថ្នាក់ដឹកនាំនានាត្រូវតែចាប់ផ្តើមគិតគូរពីទិសដៅរបស់តំបន់នេះលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនិងនយោបាយ៕