ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​បាក់​អគារ ​Condo ​ក្នុង​រដ្ឋ ​Florida ​​ឡើង​ដល់​៣៦​នាក់​


ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស្វែង​រក​ជន​រងគ្រោះ​នៅ​ក្នុង​គំនរ​បែកបាក់​នៃ​អគារ Champlain Towers South Condo នៅ​ទី​ក្រុង Surfside រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា។
ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស្វែង​រក​ជន​រងគ្រោះ​នៅ​ក្នុង​គំនរ​បែកបាក់​នៃ​អគារ Champlain Towers South Condo នៅ​ទី​ក្រុង Surfside រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា។

ក្រុម​អ្នក​សង្គ្រោះ​នៅ​ក្នុង​ទីក្រុង ​South Florida ​រំពឹង​ថា​នឹង​បាន​ធូរ​ស្រាល​ពី​ស្ថានភាពអាកាសធាតុ​ដ៏​គ្រោះថ្នាក់​នៅ​ថ្ងៃ​ពុធនៅ​ពេល​ពួក​គេ​បន្ត​ស្វែងរក​មនុស្ស​ដែល​បាន​ស្ថិត​នៅ​ក្នុងអគារ​ Condo​ ដែល​បាន​បាក់​កាល​ពី​ជិត​២​សប្តាហ៍​មុន។​

ការ​រុករក​បាន​ត្រូវ​ផ្អាករយៈ​ពេល​២​ម៉ោង​កាលពី​ថ្ងៃ​អង្គារ​ដោយសារ​មាន​ខ្យល់​និងផ្លេក​បន្ទោរបណ្តាល​មក​ពីព្យុះ​ Elsa។​ ព្យុះ​នេះ​កំពុង​បក់បោក​នៅ​រដ្ឋ​Florida​ក៏ប៉ុន្តែ​បាន​ចាកចេញ​ពី​កន្លែង​នៃ​អគារ​បាក់នៅ​ក្នុង​ទីក្រុង ​Surfside ​ភាគ​ខាង​ជើង​ទីក្រុង ​Miami។​

ក្រុម​សង្គ្រោះបាន​រក​ឃើញ​សាកសព៨​នាក់​កាល​ពី​ថ្ងៃ​អង្គារ​ដែល​បាន​ធ្វើ​ឲ្យ​តួលេខ​មនុស្ស​ស្លាប់​ទាំងអស់ឡើង​ដល់​៣៦​នាក់។​

លោក​ Daniella Levine Cava ​អភិបាល​សង្កាត់ Miami-Dade​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​សន្និសីទ​កាសែត​កាលពី​រសៀលថា​មនុស្ស​១០៩​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ។​

ក្រុម​អ្នក​សង្គ្រោះ​កំពុង​បន្ត​រុករក​ជន​រង​គ្រោះ​ក្នុង​គំនរ​បាក់បែក​ជា​ដំណើរការដែល​ក្រុម​មន្ត្រី​បាន​និយាយ​ថា​ចំណាយ​ពេល​យូរ​នៅពេល​ពួក​គេរក​ជន​រងគ្រោះ​ហើយនឹង​ភស្តុតាង​ពន្យល់​ថា​តើ​ហេតុអ្វី​បាន​ជា​អគារ​កម្ពស់​១២​ជាន់នេះ​បាក់​មួយ​ផ្នែក​កាល​ពី​ថ្ងៃ​ទី២៤​ខែ​មិថុនា។​ ​

លោក​ Alan Cominsky​ ប្រធាន​អគ្គិភ័យ​សង្កាត់​ Miami-Dade​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​កម្ទេច​បាក់​បែក​ចំនួន​១១២​តោនបាន​ត្រូវ​យក​ចេញ​ពី​កន្លែង​អគារ​បាក់​នោះ។​ ប៉ូលិស​កំពុង​យក​សំណាក​កម្ទេច​បាក់បែក​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាពដើម្បី​ជួយ​ដល់​ការ​ស៊ើប​អង្កេត​នេះ៕​

សេចក្តី​រាយការណ៍​នេះ​មាន​បញ្ចូល​ព័ត៌មាន​ពី AP និង​ Reuters។

XS
SM
MD
LG