ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណុំ​រឿង​ជន​សង្ស័យ អោ អាន ឈាន​ដល់​ដំណាក់កាល​ទម្លាក់​បទចោទ ឬ កាត់ទោស


រូបឯកសារ៖ ជន​សង្ស័យ ​អោ អាន​​ ហៅ​តាអាន ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ក្នុង​រូបថត​ដោយ ​វ៉ាន់ថាន់ ​ពៅតារា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០១១។ (​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
រូបឯកសារ៖ ជន​សង្ស័យ ​អោ អាន​​ ហៅ​តាអាន ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ក្នុង​រូបថត​ដោយ ​វ៉ាន់ថាន់ ​ពៅតារា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០១១។ (​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នៅ​ថ្ងៃនេះ​ សហព្រះរាជ​អាជ្ញាជាតិ ​បាន​អះអាង​ថា​ លោក អោ អាន​ មិន​ស្ថិត​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប. ​ទេ ដោយ​យោង​លើ​ហេតុផល​ថា ​លោក​ អោ អាន​ មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​និង​ជា​អ្នកទទួលខុស​ត្រូវខ្ពស់​បំផុត។

សហ​ព្រះរាជ​អាជ្ញាជាតិ​និង​អន្តរជាតិ​នៅតែ​មាន​ការខ្វែង​គំនិត​គ្នា​រឿង​ចោទ​ប្រកាន់​ជនសង្ស័យ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​គឺ លោក​ អោ អាន​ ក្នុង​សំណុំ​រឿង​០០៤​ វគ្គ​២ ​ដែល​នាំឲ្យ​មាន​ការចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរការ​នីតិវិធី​ដែល​ឈាន​ដល់​ថា តុលាការ​ត្រូវ​ចោទ​ប្រកាន់​និង​កាត់ទោស ឬ ទម្លាក់​បទ​ចោទ​និង​បញ្ចប់​រឿង​ក្តី​ តាម​លំនាំ​ដែល​រដ្ឋាភិបាល​មិន​ចង់​មាន​ការកាត់ទោស​បន្ថែម។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នៅ​ថ្ងៃនេះ​ សហព្រះរាជ​អាជ្ញាជាតិ ​បាន​អះអាង​ថា​ លោក អោ អាន​ មិន​ស្ថិត​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប. ​ទេ ដោយ​យោង​លើ​ហេតុផល​ថា ​លោក​ អោ អាន​ មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​និង​ជា​អ្នកទទួលខុស​ត្រូវខ្ពស់​បំផុត។

តែ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​វិញ​បាន​បញ្ជាក់​ថា លោក ​អោ អាន​ ​ស្ថិត​នៅក្នុង​យុត្តាធិការ​របស់​តុលាការ ​ដោយ​បាន​បង្ហាញ​ពី​ការពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នានា​ក្នុង​តំបន់​និង​ទីឃុំឃាំង​ជាច្រើន​ដែល​ស្ថិត​ក្រោមការ​ដឹកនាំ​របស់​លោក ​អោ អាន​ ក្នុង​តំបន់​មជ្ឈិម​ ជាពិសេស​ក្នុងខេត្តកំពង់ចាម។

សហ​ព្រះរាជ​អាជ្ញាជាតិ និង​អន្តរជាតិ​ បាន​ដាក់​ដីកា​សន្និដ្ឋាន​ស្ថាពរ​រៀងៗ​ខ្លួន​ កាលពី​សប្តាហ៍​ថ្មីៗ​នេះ​ជូន​ដល់​សហ​ចៅក្រម​ស៊ើបអង្កេត។ ​មេធាវី​របស់​លោកអោ អាន​នឹង​មាន​ឱកាស​ឆ្លើយតប​ទៅ​នឹង​ដីកា​សន្និដ្ឋាន​នេះ​ ហើយ​បន្ទាប់​មក​វា​អាស្រ័យ​លើ​សហ​ចៅក្រម​ស៊ើបអង្កេត​ដែល​នឹង​សម្រេច​ថាតើ ​លោក អោ​ អាន​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​សាលាក្តី ឬ យ៉ាងណា។

លោក​ អោ​ អាន ដែល​មិនត្រូវ​គេ​ដឹង​ថា​តើ​នឹង​ក្លាយ​ជា​ជនជាប់​ចោទ ឬ ក៏​ជាជន​ដែល​ត្រូវ​រួច​ពី​ការចោទ​ប្រកាន់​នោះ​ គឺ​ជា​អតីតអនុ​គណៈតំបន់​មជ្ឈិមសម័យ​ខ្មែរ​ក្រហម។ ​លោក​ប្រឈមនឹង​ការ​ចោទ​ប្រកាន់​ជា​ច្រើនរួម​មានអំពើ​ប្រល័យពូជ​សាសន៍ ឧក្រិដ្ឋ​កម្មប្រឆាំងមនុស្ស​ជាតិ ​មនុស្ស​ឃាត​ ​ការសម្លាប់​រង្គាល ទាស​ភាព​ ​ការ​ធ្វើ​ទារុណកម្ម​ ​និង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ផ្សេងៗទៀត។ ​តែក្នុង​កិច្ចសម្ភាសន៍​ជាមួយ ​VOA ថ្មីៗ​ លោកបាន​បដិសេធថា​មិនជាប់​ពាក់ព័ន្ធ​នឹងការចោទ​ប្រកាន់ទេ៕

XS
SM
MD
LG