បទសម្ភាសន៍VOA៖ បក្សសង្រ្គោះជាតិក្រៅប្រទេសគ្រោងធ្វើបាតុកម្មពេលលោក ហ៊ុន សែន មកឡាសវេហ្កាស
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស គ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃសៅរ៍ទី១៤ ខែមីនា នៅទីក្រុងឡាសវេហ្កាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀតជួបប្រជុំជាមួយនឹងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ បាតុកម្មនេះគឺដើម្បីទាមទារឱ្យស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ លោក ឫទ្ធី អ៊ុង ប្រធានសាខាគណបក្សសង្គ្រោះជាតិក្រៅប្រទេសបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃវីអូអេអំពីបាតុកម្មនោះ៕