ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​សម្តែង​ស្វាគមន៍​ការរកដំណោះស្រាយ​បន្ថយ​ភាព​តាន​តឹង​នៅឈូង​សមុទ្រ​ចិន​ខាងត្បូង


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​ Marty ​Natalegawa​​(​ខាងស្តាំ)​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ Hillary​ ​Clinton​ នៅ​សន្និសិទ​កាសែត​​រួម​​លើ​កោះ​បាលី ​ឥណ្ឌូណេស៊ី ​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១១។
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​ Marty ​Natalegawa​​(​ខាងស្តាំ)​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ Hillary​ ​Clinton​ នៅ​សន្និសិទ​កាសែត​​រួម​​លើ​កោះ​បាលី ​ឥណ្ឌូណេស៊ី ​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១១។

ខ្ញុំជឿជាក់​យ៉ាងមុត​មាំថា​ការឈាន​ដល់​ការសម្រេច​គោលការណ៍​ណែនាំ​មាន​សារៈសំខាន់

លោកស្រី​ ហ៊ីលឡារី គ្លីនតុន ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ស្វាគមន៍​សេចក្តី​ព្រាង​នៃ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​សុក្រ​ម្សិលម៉ិញ​រវាង​ប្រទេស​ចិន​និង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​(អាស៊ាន)​ ដែល​មាន​គោល​បំណង​កាត់​បន្ថយ​ភាព​តានតឹង​លើផ្ទៃ​ទឹក​មាន​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ លោកស្រី​គ្លីនតុន​បាន​ជួប​ជាមួយ​លោក​ យ៉ាង យីជី (Yang​ Jiechi) រដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិននៅ​ខាងក្រៅ​វេទិកា​តំបន់​អាស៊ាន​នៅ​កោះ​បាលី។

សេចក្តី​ព្រាង​នៃ​កិច្ច​ព្រមព្រៀង​ដែល​តម្រូវ​ឲ្យ​ប្រទេស​ទាមទារ​ផ្សេង​ៗទៀត​ប្តេជ្ញា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​លើជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ប្រើ​ពាក្យ​ស្រពេច​ស្រពិល។ ប៉ុន្តែ​ មន្រ្តី​សហរដ្ឋ​អាមេរិក​សម្តែង​នូវការ​ធូ​ស្បើយ​ដោយពួក​អស់​លោក​និយាយ​ថា​កិច្ច​ព្រមព្រៀង​នោះ​នឹង​បន្ធូបន្ថយ​ភាពតានតឹង​រវាង​ចិន​និង​រដ្ឋ​មួយ​ចំនួន​របស់​សមាជិក​អាស៊ាន​រួមមាន​ប្រ​ទេសហ្វីលីពីន​ដែល​ជា​សម្ព័ន្ធមិត្ត​នៃ​សន្ធិសញ្ញា​ការពារ​ប្រទេស​ជាមួយ​សហរដ្ឋ​អាមេរិក។

លោកស្រី​ ហ៊ីលឡារី គ្លីនតុន ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កំពុង​ចាប់ផ្តើមពិគ្រោះ​មួយ​ឈុត​នៅ​ខាង​ក្រៅ​វេទិកា​អាស៊ាន​បាន​ស្វាគមន៍​កិច្ច​ព្រម​ព្រៀងនៅ​ជំនួប​ទ្វេភាគី​ជាមួយ​សមភាគី​ចិន​របស់​លោកស្រី ដែល​ជា​ជំនួប​មួយ​លោកស្រី​មាន​ប្រសាសន៍​ថា​នឹង​ផ្តោត​លើ​បញ្ហា​នុយគ្លែអ៊ែ​របស់​កូរ៉េ។

ខ្ញុំ​ចង់​សរសើរ​ថា​ចិន​និង​អាស៊ាន​ កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​គ្នា​ដោយ​រួមមាន​ការអនុវត្ត​គោលការណ៍​ណែនាំ​នៃ​សេចក្តី​ប្រកាស​នៃ​ការអនុ​វត្ត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ជា​ការណ៍ពិត​ យើង​នឹង​ពិភាក្សា​សេចក្តី​ប្រាថ្នា​រួម​របស់​យើង​ដើម្បី​ឲ្យ​មាន​សន្តិភាព​និង​ស្ថិរភាព​លើ​ឧបទ្វីប​កូរ៉េ។

ចិន​បាន​ជាប់​ទាក់ទិន​ក្នុង​ជម្លោះ​ល្វី​ងជូរចត់​ដែល​កំពុង​កើនឡើង​ជាមួយ​សមាជិក​បួន​របស់​អាស៊ាន​គឺប្រទេស​ហ្វីលីពីន​ ម៉ាឡេស៊ី​ ប៊្រុយណេ​ និង​វៀតណាម​ រួម​ជាមួយ​កោះ​តៃវ៉ាន់ លើ​សមុទ្រ​ចិន​ខាង​ត្បូង​និង​ផ្លូវ​នាវាចរណ៍​ដ៏សំខាន់​និង​ធនធាន​ថាមពល​ដ៏សន្ធឹក​សន្ធាប់។

អង្គុយ​ទល់មុខ​លោកស្រី​គ្លីនតុន​ លោករដ្ឋ​មន្រ្តី​ក្រសួងការបរទេស​យ៉ាង​ បាន​និយាយ​ថា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែល​បាន​ធ្វើ​ការទាម​ទារ​ដែនដី​ដ៏​ធំបំផុត​ក្នុង​តំបន់​នោះ ចង់​ឃើញ​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី។

«ខ្ញុំជឿជាក់​យ៉ាងមុត​មាំថា​ការឈាន​ដល់​ការសម្រេច​គោលការណ៍​ណែនាំ​មាន​សារៈសំខាន់​ដ៏​ធំធេង​បំផុត​ ហើយ​វា នឹង​ស្របគ្នា​ទៅតាម​មាគ៌ា​ដើម្បី​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​និង​អ្នកជិតខាង​ដ៏ល្អ​នៅក្នុង​តំបន់​នេះ។ហើយ​កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ផ្តល់លក្ខខណ្ឌ​ដ៏​ពេញចិត្ត​សម្រាប់​ការចាត់ការ​និង​ដំណោះស្រាយ​ដ៏ត្រឹមត្រូវ​នៃ​ជម្លោះនោះ​ក្នុង​ចំណោម​ប្រទេស​ដែល​ទាមទារ​ដែនដី​នោះ។

គោលការណ៍​ណែនាំ​ទាំង​នោះ​ក៏​បានទទួល​ស្វាគមន៍​កាល​ពី​ដំបូង​ដោយ​លោក​ឃឺត ខេមប៊ល ​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​កើត​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​បាន​មាន​ប្រសាសន៍​ថា​កិច្ច​ព្រមព្រៀង​នោះ​ ទោះបី​ជា​ជំហាន​ដំបូង​ក៏ដោយ​ បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​រួច​ទៅហើយ​ដល់​បរិយាកាស​នយោបាយ​ក្នុង​តំបន់។

«យើង​សូម​ស្វាគមន៍​កិច្ច​ព្រម​ព្រៀង​នេះ។ វា​ជា​ជំហាន​ដំបូង​ដ៏​មាន​សារៈ​សំខាន់។​ខ្ញុំ​គិត​ថា​វាបាន​បន្ធូរ​បន្ថយ​ការតានតឹង។ វា​បាន​ធ្វើ​ឲ្យ​បរិយាកាស​ប្រសើរ​ឡើង។ ប៉ុន្តែ​ជាការណ៍ពិត​វា​គ្រាន់តែ​ជា​ជំហាន​ដំបូង។ ហើយ​ យើង​នឹង​ត្រូវការ​មើល​សហ​ប្រ​តិបត្តិការ​ខ្លះ​បន្ទាប់​ទៀត​រវាងចិន​និង​អាស៊ាន។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​ក្រសួង​ការបរទេសដែល​បាន​ប្រាប់​ពួក​អ្នកយក​ព័ត៌មាន​បាន​ទទួល​ស្វាគមន៍​សេចក្តី​រាយការណ៍​ពី​ការទាក់ទងដ៏​ច្រើន​លើសលប់ខាង​ការទូត​នៅវេទិកា​អាស៊ាន​រវាង​កូរ៉េ​ខាង​ជើង​និង​ខាងត្បូង។

សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃ​ព្រហស្បត៍​ បាន​បដិសេធ​យ៉ាង​ខ្លាំង​ដល់​សេចក្តី​រាយការណ៍​របស់​កាសែត​ជប៉ុន​ពី​លទ្ធភាព​នៃជំនួប​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងជើង​នៅកោះ​បាលីហើយ​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បាន​និយាយ​ថា​ជំនួប​បែប​នេះ​ជា​ការ​មិន​អាច​គិតដល់​នៅ​ពេល​ដែលមិន​មាន​ការ​ជឿនលឿន​ជាដុំ​កំភួន​ក្នុង​ទំនាក់​ទំនង​ដែល​មាន​បញ្ហា​របស់​កូរ៉េ​ខាង​ជើង​និង​ខាង​ត្បូង​នោះ។

មន្រ្តីជាន់​ខ្ពស់រូប​នោះ​បាន​និយាយ​ទៀត​ថា​លោក​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ខែមប៊ល ​បាន​ជួប​នៅលើ​កោះ​បាលី​នៅ​ដើម​សប្តាហ៍នេះ​ជាមួយ​លោក​ វ៉ុនណា ម៉ូង ល្វីន (Wunna Maung Lwin) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ភូមា​ហើយលាត​ត្រដាង​គោលការណ៍​ណែនាំ​ដ៏​ច្បាស់​លាស់​ទៅលើ​អ្វីដែល​រដ្ឋា​ភិបាល​ស៊ីវិល​ថ្មី​មាន​តែឈ្មោះ​របស់​ភូមា​ត្រូវការ​ធ្វើដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​កាន់តែ​ប្រសើរ​ឡើង​ជាមួយ​រដ្ឋា​ភិបាល​ទីក្រុង​វ៉ាស៊ីនតោន។

មន្រ្តី​នោះ​និយាយ​ថា​លទ្ធផល​បានមកពីរដ្ឋបាល​អូបាម៉ា​ចូលទៅ​ទាក់ទង​ជាមួយ​អតីត​រដ្ឋា​ភិបាល​យោធា​ជាការ​គួរឲ្យ​ខកចិត្ត​មួយ​ហើយ​លោក​មាន​ប្រ​សាសន៍​បន្តទៀត​ថា​អាជ្ញាធរ​ថ្មី​ចាំ​បាច់​ចាត់​វិធានការ​ឲ្យ​មាន​លក្ខណៈ​ខុស​គ្នា​ប្រសិន​បើ​ភូមាចង់​បញ្ចប់​ការឯកកោរ​ខាងនយោបាយ​នោះ។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​លោកស្រី​គ្លីនតុន​ នឹង​ប្រាប់​នៅ​ក្នុង​សេច​ក្តីថ្លែងការណ៍​នៅ​វេទិកា​អាស៊ាន​នៅ​ថ្ងៃ​សៅរ៍​នេះ​ នឹង​លាតត្រដាង​ពី​លក្ខខណ្ឌ​ដើម្បី​ធ្វើឲ្យ​ទំនាក់ទំនង​កាន់​តែ​ប្រសើរឡើង​ រួមមាន​ការដោះលែង​អ្នកទោស​នយោបាយ​ភូមា​ ការសន្ទនា​រវាង​រដ្ឋា​ភិបាល​ថ្មីនិង​លោកស្រី​អោង​សាន​ស៊ូជី​មេដឹកនាំ​គណបក្ស​ប្រឆាំង​ បញ្ចប់​សកម្មភាព​យោធា​ប្រឆាំង​ជនជាតិ​ភាគតិច​ និង​ទប់​ស្កាត់​ការធ្វើ​ពាណិជ្ជកម្ម​របស់​ភូមា​ជាមួយ​កូរ៉េ​ខាង​ជើងដែល​បាន​ហាមឃាត់​ដោយ​សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ទោះបីមាន​ពន្លឺ​ព្រឹមៗ​ពី​មេដឹកនាំ​ថ្មី​ មន្រ្តី​សហរដ្ឋ​អាមេរិក​មិន​បាន​មើល​ឃើញ​ផលវិបាក​ហើយលោក​និយាយ​ទៀត​ថា​វានឹង​អស់​ពេល​វេលា​ដើម្បីធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​ប្រសើឡើង៕

ប្រែសម្រួលដោយជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG