ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​គ្លីនតុន​ប្រុងប្រៀប​​ផ្តល់​សក្ខីកម្ម​​​ពី​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​ Benghazi


បេក្ខជន​ប្រធានាធិតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី Hillary Clinton ថ្លែង​ក្នុង​កិច្ចប្រជុំមួយ​​នៃ​សន្និសីទ​ប្រជាធិបតេយ្យ​រដ្ឋ Alabama កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥។
បេក្ខជន​ប្រធានាធិតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី Hillary Clinton ថ្លែង​ក្នុង​កិច្ចប្រជុំមួយ​​នៃ​សន្និសីទ​ប្រជាធិបតេយ្យ​រដ្ឋ Alabama កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥។

លោកស្រី​ Hillary Clinton នឹង​ផ្តល់​សក្ខីកម្ម​នៅ​​មុខ​គណៈ​កម្មការ​សភា​ពិសេស​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ ​ដែល​កំពុង​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ភេរវកម្ម​ឆ្នាំ​២០១២​ នៅ​ទីក្រុង Benghazi​ ប្រទេស​លីប៊ី។

លោកស្រី​ Hillary Clinton បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជា​ធិបតេយ្យនឹង​ផ្តល់​សក្ខីកម្ម​នៅ​ខាង​មុខ​គណៈ​កម្មការ​សភា​ពិសេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដែល​កំពុង​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ភេរវកម្ម​ឆ្នាំ​២០១២​ដែល​បាន​សម្លាប់​ជន​ជាតិ​អាមេរិកាំង​៤​នាក់​នៅ​ក្នុង​ទីក្រុង Benghazi​ ​នៃ​ប្រទេស​លីប៊ី។

​លោកស្រី គ្លីន​តុន​ ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​នៅពេល​នោះ​ហើយ​ការ​ផ្តល់​សក្ខីកម្ម​របស់​លោកស្រី ​អាច​មាន​ផល​ប៉ះពាល់ដល់​សេចក្តី​សង្ឃឹម​នៃ​ការ​ប្រកួតប្រជែង​ដើម្បី​តំណែង​ប្រធានាធិបតី​នៃ​សេតវិមាន។ ពួក​សាធារណរដ្ឋ​ ​ត្រូវគេ​រំពឹង​នឹង​ឈ្លេចសួរ​ លោក​ស្រី​អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​ Hillary Clinton ​អំពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ដែល​បាន​ផ្តាច់ផ្តិល​ជី​វិត​ជន​ជាតិ​អាមេរិកាំង​៤​នាក់ ​រួមមាន​លោក Chris Steven ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​លីប៊ី​ផង។

ក៏ប៉ុន្តែ ​លោកស្រី ​គ្លីនតុន ​បាន​ចាប់​យក​សេចក្តី​អត្ថាធិប្បាយ​របស់គណៈ​កម្មការ​ Benghazi ​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​កំពុង​វាយ​ប្រហារខាង​ផ្នែក​នយោ​បាយ​លើ​លោកស្រី។

«មនុស្ស​គ្រប់​គ្នា ​គិតថា ​លោកស្រី ​Hillary Clinton ​មិន​អាច​ឈ្នះ​បាន​ទេ ​មែន​ឬ​? ​ក៏ប៉ុន្តែ ​យើង​បង្កើត​គណៈ​កម្មការ​ Benghazi ​ពិសេស​មួយ។ តើ​ចំនួន​សំឡេង​ឆ្នោត​នៃ​ការស្ទង់​មតិ​របស់​លោកស្រី​យ៉ាង​ដូចម្តេច​ដែរ?‍»

លោកស្រី ​គ្លីនតុន ​បាន​បន្ត​ការ​វាយ​ប្រហារ​ក្នុង​ការ​ជជែក​ដេញ​ដោលបេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជា​ធិបតេយ្យ​នៅ​ពេល​ថ្មី​ៗនេះ។

«តាម​ពិត ​គណៈកម្មការ​នេះ ​ជា​អាវុធ​របស់​គណៈកម្មាធិការ​ជាតិ​ខាង​គណបក្ស​សាធារណរដ្ឋ។​គណៈ​កម្មការ​នេះ ជា​ឧបករណ៍​របស់​គណបក្ស​ដូច​ដែល​បាន​សារភាព​ដោយ​លោក​ Kevin McCarthy​ មេដឹកនាំ​សំឡេង​ភាគ​ច្រើនខាង​គណបក្ស​សាធារណ​រដ្ឋ​នៅ​ក្នុង​សភា​តំណាងរាស្រ្ត​ ដើម្បី​ធ្វើ​ឲ្យ​ចំនួន​សន្លឹកឆ្នោត​របស់​ខ្ញុំ​ធ្លាក់​ចុះ ​នេះ​ជា​ការ​ភ្ញាក់​ផ្អើល​ដ៏​ខ្លាំង​មួយ ​ហើយ​នេះ​ជា​អ្វី​ដែល​ពួក​គណបក្ស​សាធារណរដ្ឋ ​បាន​ប៉ុនប៉ង​ធ្វើ‍»។

​លោក Trey Gowdyប្រធាន​គណៈ​កម្មាធិការ​ជាតិ​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​ទទួល​ស្គាល់​ថា ​គណៈកម្មា​ធិការ​របស់​លោក ​កំពុង​ត្រូវគេ​ពិនិត្យ​ពិច័យ។

«ខ្ញុំ ​បាន​ប្រាប់​សហការី​និង​មិត្តភ័ក្តិ​ខាង​គណបក្ស​សា​ធារណរដ្ឋ​របស់​ខ្ញុំ​ផ្ទាល់​ កុំ​ឲ្យ​និយាយ​អំពី​បញ្ហា​អ្វី​ដែល​អស់​លោក ​អ្នក ​មិន​បាន​ដឹង​នោះ‍»។

លោក John Boehner ​ប្រធាន​សភា​តំណាងរាស្រ្ត ​និយាយ​ថា ​ការ​ស៊ើប​អង្កេត ​គឺ​ដើម្បីស្វែង​រកការ​ពិត ​មិន​ទាក់​ទិន​នឹង​នយោបាយ​ទេ។

«គណៈ​កម្មការ​ស្តី​ពី​ Benghazi ​កំពុង​ស្វែងរក​អំ​ពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​មុន ​ក្នុង​អំឡុងពេល​ហើយ​នឹង​បន្ទាប់​ពី​ការវាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​លីប៊ី​ដែល​នៅ​ទី​នោះ​ជន​ជាតិ​អាមេរិកាំង​៤​នាក់​ស្លាប់។​ពលរដ្ឋ​អាមេរិកាំង ​សមនឹង​ទទួល​បាន​ការពិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង‍»។

លោក Ford O’ Connell ​អ្នកយុទ្ធសាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ ​និយាយ​ថា ​ផល​ប្រយោជន៍​ខាង​នយោ​បាយ​របស់​លោកស្រី​ គ្លីនតុន ​ធំ​សម្បើម​ណាស់។

«ហើយ ​ខ្ញុំ ​គិតថា ​ការ​បង្ហាញ​នេះ ប្រាកដអាច​ប៉ះ​ពាល់​ដល់​លោកស្រី ​Hillary Clinton ​ដោយ​មិន​គិត​អំពី​ថា​តើ​លទ្ធផល​នៃ​ការ​ធ្វើ​សវ​នាការ​នោះ​ទៅ​ជា​យ៉ាង​ដូចម្តេច»។ លោក John Fortier ​និយាយ​ថា ក៏ប៉ុន្តែ ​លោកស្រី ​គ្លីនតុន ​នៅតែ​គួរ​ឲ្យ​ខ្លាច។

«ខ្ញុំគិតថា​ ការណ៍​នេះ ​ជា​ការ​លំបាក​មួយ​សម្រាប់​លោកស្រី ​Hillary Clinton ​ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​ដ៏​ធំ​របស់​សាធារណជន​មកលើលោកស្រី។ ​លោកស្រី ​ជា​មនុស្ស​ល្បី​ល្បាញ​ណាស់ ​ក៏ប៉ុន្តែ ​ការណ៍​នេះ ​មាន​វិជ្ជ​មាន​និង​អវិជ្ជមាន។ លោកស្រី ​នឹង​មាន​អវិជ្ជ​មាន​ខ្លាំង។ លោក​ស្រី ​មាន​បញ្ហា​នេះ​ជា​យូរ​យា​ណាស់​មក​ហើយ ​ហើយ​មាន​មនុស្សជា​ច្រើន​ដែល​ស្គាល់​លោកស្រី ​ហើយ​នឹង​មិន​ចូល​ចិត្ត​លោកស្រី។ ​ក៏ប៉ុន្តែ ​លោកស្រី ​ក៏​មាន​ អ្នកគាំទ្រ​ដ៏​ខ្លាំង​ដែរ‍»។

លោកស្រី ​គ្លីនតុន ​បាន​ទទួល​ពិន្ទុ​ខ្ពស់​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ហើយ​បាន​បន្ត​នាំ​មុខលោក ​Bernie Sanders ​គូ​ប្រកួត​ប្រជែងដ៏​សំខាន់​របស់​លោកស្រី​នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់ជាតិ៕

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG