ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភាអាមេរិកថ្មីនៅឆ្នាំ២០១៩នេះ មានភាពចម្រុះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សភាថ្មីរបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមការងាររបស់ខ្លួននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី៣ ខែមករាកន្លងទៅនេះ ដោយមានក្រុមសមាជិកសភាថ្មីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ អ្នកទាំងនោះភាគច្រើនគ្មានបទពិសោធន៍ផ្នែកនយោបាយពីមុនមកនោះទេ។ សភាថ្មីចម្រុះសាសន៍នេះ មានលក្ខណៈប្លែកមួយចំនួនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររួចមកហើយដូចជា ស្ត្រីភាគច្រើនបានជាប់ឆ្នោតជាតំណាងរាស្ត្រ សមាជិកសភាដំបូងបង្អស់ជាស្ត្រីជនជាតិដើមអាមេរិកាំង និងជាស្ត្រីកាន់សាសនាឥស្លាម សមាជិកសភាដំបូងបង្អស់ដែលធ្លាប់ធ្វើជាទាហានពិសេស Green Beret សមាជិកសភាជាស្ត្រីក្មេងជាងគេបំផុត និងសមាជិកសភាជាស្ត្រីចំណាស់ជាងគេបំផុតជាដើម។ VOA នឹងពិនិត្យមើលលើការប្រឈមនានា ដែលសមាជិកសភាទាំងនេះនឹងជួបប្រទះនៅឆ្នាំដំបូងនៃការកាន់តំណែងរបស់ពួកគេ។ អ្នកស្រី Carolyn Presutti នៃ VOA រាយការណ៍អំពីប្រវត្តិរបស់សមាជិករដ្ឋសភាថ្មីពីររូប។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG