មេដឹកនាំគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ
មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទចោទប្រកាន់ញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គម។ តុលាការរាជធានីភ្នំពេញក៏បានសម្រេចដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិបោះឆ្នោតរបស់អ្នកនយោបាយរូបនេះផងដែរ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕