បទសម្ភាសន៍VOA៖ វេជ្ជបណ្ឌិតស្ម័គ្រចិត្តខ្មែរអាមេរិកាំងលុបចោលបេសកកម្ម២០២១នៅកម្ពុជាដោយសារកូវីដ១៩
ជារៀងរាល់ឆ្នាំ ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក តែងតែទៅប្រទេសកម្ពុជាដើម្បីព្យាបាលពលរដ្ឋកម្ពុជាក្រីក្រដោយមិនគិតថ្លៃ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះក្រុមវេជ្ជបណ្ឌិត បានទៅព្យាបាលនៅតាមខេត្តមួយចំនួនក៏ដូចជានៅរាជធានីភ្នំពេញផងដែរ។ ប៉ុន្តែបេសកកម្មលើកទី១១ដែលគ្រោងធ្វើនៅឆ្នាំ២០២១ ត្រូវបានលើកទៅឆ្នាំ២០២២វិញដោយសារតែជំងឺកូវីដ១៩ ដែលជាវិបត្តិសុខភាពទូទាំងពិភពលោក។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកវេជ្ជបណ្ឌិត សុង តាន់ ដែលជាប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន