បទប្បញ្ញតិ្តដាក់ក្រុង LA ជាក្រុងជម្រកផ្តល់ក្តីសង្ឃឹមដល់ជនអន្តោប្រវេសន៍ដែលគ្មានក្រដាសស្នាមត្រឹមត្រូវនៅក្រុងនោះ
ទីក្រុង Los Angeles បានអនុម័តបទប្បញ្ញត្តិដាក់ក្រុងនេះជាក្រុងជម្រក។ វាជាការឆ្លើយតបមួយទៅកាន់ការសន្យាបញ្ជូនជនអន្តោប្រវេសន៍ដែលគ្មានក្រដាសស្នាមត្រឹមត្រូវទៅប្រទេសកំណើតវិញរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅពេលលោកឡើងកាន់តំណែងប្រធានាធិបតីនៅខែមករាខាងមុខ។ បទប្បញ្ញត្តិនេះនឹងមិនបញ្ឈប់ក្រុមមន្ត្រីសហព័ន្ធពីការបញ្ជូនចេញជនអន្តោប្រវេសន៍ដែលគ្មានក្រដាសស្នាមនោះទេ ប៉ុន្តែវាពង្រឹងការប្តេជ្ញារបស់ក្រុងនេះក្នុងការជួយដល់ជនអន្តោប្រវេសន៍។ អ្នកស្រី Angelina Bagdasaryan ជូនសេចក្តីរាយការណ៍ពីទីក្រុង Los Angeles។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។