ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវិក​ចិន​កាន់​កាំបិត​ និង​ពូថៅ ​ក្នុង​ជម្លោះ​សមុទ្រ​ជាមួយ​ហ្វីលីពីន


នេះ​ជារូបយកចេញ​ពិវីដេអូកាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៤ បង្ហាញ​ថា​អ្នក​ល្បាតឆ្នេរ​ជនជាតិ​ចិនប្រើ​អាវុធ​ទៅ​កាន់​នាវា​ហ្វីលីពីននៅ​តំបន់​កោះ Second Thomas Shoal។ (Armed Forces of the Philippines - Public Affairs Office/ AFP)
នេះ​ជារូបយកចេញ​ពិវីដេអូកាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៤ បង្ហាញ​ថា​អ្នក​ល្បាតឆ្នេរ​ជនជាតិ​ចិនប្រើ​អាវុធ​ទៅ​កាន់​នាវា​ហ្វីលីពីននៅ​តំបន់​កោះ Second Thomas Shoal។ (Armed Forces of the Philippines - Public Affairs Office/ AFP)

ក្រុមនាវិក​ឆ្មាំ​សមុទ្រ​ចិន​ កាន់​កាំបិត ​ពូថៅ​ និង​អាវុធ​ផ្សេងទៀត​នៅក្នុង​ការ​ប៉ះទង្គិច​ជាមួយ​នាវា​កងទ័ព​ជើងទឹក​ហ្វីលីពីន​ នៅជិត​ថ្មប៉ប្រះ​ទឹក​យុទ្ធសាស្ត្រ​ក្នុង​សមុទ្រចិន​ខាងត្បូង​។ នេះបើតាម​ឃ្លីប​វីដេអូ​ថ្មី​ដ៏​រំជើបរំជួល​ដែល​ចេញផ្សាយ​ដោយ​ទីក្រុង​ម៉ានីល​បាន​បង្ហាញ។

ការ​ប៉ះទង្គិច​គ្នា​បាន​កើត​ឡើង​កាលពី​ថ្ងៃចន្ទ​ ខណៈ​ដែល​កង​កម្លាំង​ហ្វីលីពីន​បាន​ព្យាយាម​ផ្គត់ផ្គង់​ជាថ្មី​ដល់​កងម៉ារីន​ ​ដែល​ឈរជើង​លើ​នាវា​ចម្បាំង​ដែល​ត្រូវគេ​បោះបង់​ចោល​ ជាប់​គឿង​នៅឯ​ប្រជុំ​កោះ Second Thomas Shoal ដែល​មាន​ជម្លោះតាំង​ពី​ឆ្នាំ​១៩៩៩ ​ពេល​ហ្វីលីពីន​ទាមទារ​ថា​ជា​ដែនទឹក​របស់​ខ្លួន។

នេះ​គឺជា​ការ​ប្រឈមមុខ​ដាក់គ្នា​ចុងក្រោយ​បំផុត​រវាង​កប៉ាល់​ចិន​ និង​ហ្វីលីពីន​ក្នុង​ប៉ុន្មាន​ខែថ្មីៗ​នេះ ខណៈដែល​ទីក្រុង​ប៉េកាំង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញការ​ទាមទារ​របស់ខ្លួន​ទៅកាន់​តំបន់​ជម្លោះ។

ប្រមុខ​យោធា​ហ្វីលីពីន​ ​លោក​ឧត្តមសេនីយ៍ Romeo Brawner​ បាន​និយាយថា​នាវិក​ហ្វីលីពីនប្រឈម​នឹង​គូបដិបក្ស«មាន​ចំនួន​ច្រើន» ​ដោយ​ពួកគេ​មិនមាន​អាវុធ​ក្នុង​ដៃ​ទេ​ ហើយ​បាន​ប្រយុទ្ធ​ដោយ​ដៃ​ទទេ។

នាវិក​ហ្វីលីពីន​ម្នាក់​បាន​ដាច់មេដៃ​នៅក្នុង​ការ​ប៉ះទង្គិចគ្នា​ ដែល​ឆ្មាំសមុទ្រ​ចិន​បាន​រឹបអូស ឬ​បំផ្លាញ​ឧបករណ៍​ហ្វីលីពីន​ រួមទាំង​កាំភ្លើង​។ នេះបើ​យោង​តាម​យោធា​ហ្វីលីពីន៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG