ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ មិន​ឲ្យ​តម្លៃ​ច្រើន​ទៅ​លើ​ការ​ខ្វែង​គំនិត​គ្នា​ ជា​មួយ​ សរអ​ ទេ


(រូបឆ្វេងទីមួយ) លោក ដៃ ប៊ីងហ្កូ (Dai Bingguo)ទីប្រឹក្សា​រដ្ឋចិន (Dai Bingguo) ឧបនាយករដ្ឋមន្រ្តីចិន ឈីង ឈីស្ហាន់ (Wang Qishan) លោកស្រី​រដ្ឋមន្រ្តីការបរទេសអាមេរិក​ ហ៊ីលឡារី រ៉ដដាម គ្លីនតុន (Hillary Rodham Clinton) និង​លោករដ្ឋមន្រ្តីក្រសួងរតនគារអាមេរិក ធីម
(រូបឆ្វេងទីមួយ) លោក ដៃ ប៊ីងហ្កូ (Dai Bingguo)ទីប្រឹក្សា​រដ្ឋចិន (Dai Bingguo) ឧបនាយករដ្ឋមន្រ្តីចិន ឈីង ឈីស្ហាន់ (Wang Qishan) លោកស្រី​រដ្ឋមន្រ្តីការបរទេសអាមេរិក​ ហ៊ីលឡារី រ៉ដដាម គ្លីនតុន (Hillary Rodham Clinton) និង​លោករដ្ឋមន្រ្តីក្រសួងរតនគារអាមេរិក ធីម

ទោះ​បី​ជា​មាន​លទ្ធផល​ដុំ​កំភួន​ចេញ​ពី​ការ​សន្ទនា​គ្នា​ថ្នាក់​ខ្ពស់​រវាង​ ចិន​ និង​សរអ នៅ​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន​ នៅ​សប្ដាហ៏​នេះ ក៏​ដោយ​ មន្ដ្រី​ចិន​បាន​បង្ហាញ​ ឲ្យ​ឃើញ​ថា​រដ្ឋាភិបាល​របស់​ខ្លួន​គាំ​ទ្រ​រឹង​មាំ​មក​លើ​ការ​សន្ទនា​គ្នា​កាន់​ច្រើន​ឡើង​ ជាមួយ​ សមភាគី​អាមេរិកាំង ។

ការ​សន្ទនា​គ្នា​ទើប​នឹង​ចប់​រវាង​ចិន​ និង​ សរអ​ អំពី​យុទ្ធសាស្រ្ដ ​និង​ សេដ្ឋកិច្ច​បាន​គូស​បង្ហាញ​ការ​ខ្វែង​គំនិត​គ្នា​ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំង​ពីរ​ អំពី​រឿង​ច្រើន​ទូលំ​ទូលាយ រាប់​ទាំង​ការ​កែ​ទម្រង់​ក្នុង​ប្រព័ន្ធ​រូបិយវត្ថុ ពាណិជ្ជកម្ម​ និង​ សិទ្ធិមនុស្ស។

នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ស្រី ​ជៀង​ យូ ​បាន​ថ្លែង​សង្កត់​ថា​ការ​និយាយ​ជា​មួយ​គ្នា​ ជា​ ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុង​ការ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា។

លោក​ស្រី ​ជៀង ​ថ្លែង​ថា​ មាន​តែ​តាម​រយៈ​ការ​សន្ទនា​គ្នា​ទេ ​ដែល​ប្រទេស​ចិន​ និង​ សរអ អាចលើក​ស្ទួយ​ការ​យោគយល់គ្នា​ ហើយ​បើ​តាម​ពាក្យ​ផ្ទាល់​ របស់​លោក​ស្រី​ ជៀង​ ថា​អាច​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សមរម្យ​ នូវ​បញ្ហា​និង​ជម្លោះ ​ដែល​ជា​ឧបសគ្គ​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ស្រី​បាន​អធិប្បាយ​មក​លើ​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន ​នៅ​សប្ដាហ៍​នេះ​ ដែល​បាន​ដក​ស្រង់​ពាក្យ​របស់​លោក​ស្រី​ រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​Hillary​ Clinton​ ដែល​ហៅ​ស្ថានការ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន​ មាន​សភាព​គួរ​ឲ្យ​សោក​ស្ដាយ​ ហើយ​និយាយ​ថា តាម​ពាក្យ​ផ្ទាល់​របស់​លោក​ស្រី​ថា​ “ ប្រវត្ដិសាស្រ្ដ​ឈប់​ដើរ”​ ដោយ​ចិន​បាន​វាយ​បង្រ្កាប​ខ្លាំងក្លា​មក​លើ​សកម្មជន ។

លោក​ស្រី​ ជៀង​ មិន​មាន​អារម្ភ​ប្រែប្រួល​ទេ​ក្នុង​ការ​ឆ្លើយ​តប​របស់​លោក​ស្រី។

លោក​ស្រី​ ជៀង​ ឲ្យ​យោបល់​ថា ​អ្នក​កាសែត​ដែល​សួរ​សំណួរ​ដូច្នោះ​យល់​ដឹង​តែ​មួយ​ផ្នែក​នៃ​សេចក្ដី​កត់​សំគាល់​របស់​លោក​ស្រី​រដ្ឋមន្ដ្រី ​ក្លិនតិន។ ​លោក​ស្រី ​ជៀង​បាន​ថ្លែងសង្កត់​មក​លើ ​គំនិត​នៃ​កិច្ច​សហការ​គ្នា​ រវាង​ចិន​ និង​ សរអ​ ហើយ ​ថ្លែង​បន្ថែម​ថាសេចក្ដី​រាយការណ៍​ភាគ​ច្រើន​ដែល​លោក​ស្រី​បាន​មើល​ឃើញ​ហើយ​បាន​ធ្វើ​ការ​វាស់វែង​អំពី​ការចរចាគ្នា​នោះ​ ច្រើន​តែ​មាន​សភាព​វិជ្ជមាន៕

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក

XS
SM
MD
LG