ការវិនិយោគរបស់ចិននៅកម្ពុជាបានមកដោយមានផលវិបាកនយោបាយ
- Brian Padden
សម្ព័ន្ធភាពដ៏ជិតស្និទ្ធរបស់ចិនជាមួយនឹងកម្ពុជាបានកើតឡើងភាគច្រើនក្នុងរូបភាពជាការផ្ដល់ជំនួយនិងការវិនិយោគរាប់ពាន់លានដុល្លារ ដែលភ្ជាប់ទៅនឹងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ គម្រោងនេះផ្ដល់ជំនួយអភិវឌ្ឍន៍ដល់បណ្ដាប្រទេសនានានៅទូទាំងពិភពលោកដើម្បីពង្រឹងចំណងទាក់ទងផ្នែកពាណិជ្ជកម្មនិងឥទ្ធិពលនយោបាយរបស់ចិន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកបានស្វាគមន៍ទទួលជំនួយនេះ ដោយនិយាយថា នេះគឺជាជំនួយគ្មានចំណង បើប្រៀបធៀបទៅនឹងជំនួយរបស់បស្ចិមប្រទេសដែលភ្ជាប់ជាមួយលក្ខខណ្ឌកំណែទម្រង់ប្រជាធិបតេយ្យ។ លោក Brian Padden នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញមកថា ប្រាក់កម្ចីនិងការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិននៅកម្ពុជាមិនមែនគ្មានចំណងនោះទេ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
សាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែនដែលរងរបួសក្លាយជាអ្នកមើលថែទាំ