ចិនហាមឃាត់ការលក់ដូរសត្វព្រៃបណ្តោះអាសន្នដោយសារមេរោគកូរ៉ូណាវីរុសថ្មី
- Steve Baragona
អាជ្ញាធរចិនបានប្រកាសបម្រាមបណ្តោះអាសន្នមួយលើការលក់ដូរសត្វព្រៃ ដើម្បីឆ្លើយតបនឹងមេរោគថ្មីមួយដែលរាលដាលដំបូងចេញពីផ្សារលក់សាច់សត្វព្រៃមួយកន្លែងក្នុងទីក្រុងវូហានប្រទេសចិន។ វីរុសកូរ៉ូណាថ្មីនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់១០៦នាក់គិតត្រឹមថ្ងៃអង្គារ និងឆ្លងដល់មនុស្សជាង៤.៥០០នាក់ទៀត នៅទូទាំងពិភពលោក។ នេះមិនមែនជាលើកទី១ទេ ដែលអ្នកជំនាញថាទីផ្សារលក់សត្វព្រៃទាំងនេះបានបង្កជំងឺរាលដាល ហើយក៏មិនមែនជាលើកចុងក្រោយផងដែរ។ លោក Steve Baragona នៃវីអូអេជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ហើយលោក សឹង សុផាត ជូនសេចក្តី ប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក